**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តប្រតិភូយុវជនកម្មវិធី SSEAYP ឱ្យប្រកាន់យកឥរិយាបថស្វាគមន៍រាក់ទាក់ ក្នុងនាមជាទូតសុច្ឆន្ទៈរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៨ នៅទីស្តីការក្រសួង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

កម្មវិធី SSEAYP ជាកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអប់រំប្រចាំឆ្នាំ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។ កម្មវិធីឆ្នាំ២០២៤ នេះ មានរយៈពេល៣៨ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នា២០២៤ ដោយប្រតិភូយុវជនទាំងអស់នឹងធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងវៀតណាម។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្របសម្រួលការផ្លាស់ប្តូរវប្បធម៌ និងបង្កើនការយោគយល់គ្នាទៅវិញទៅមក ក្នុងចំណោមយុវជននៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងយុវជនជប៉ុន។

នៅក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីអាណត្តិកិច្ចសំខាន់ៗរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងតួនាទីរបស់ក្រសួងក្នុងការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការចាកចេញពីក្រុមប្រទេសក្រីក្របំផុត (LDC) ក្នុងឆ្នាំ២០២៩ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរប្រតិភូយុវជនទាំង១៥រូប និងប្រធានប្រតិភូ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងពីក្នុងចំណោមបេក្ខជនជាង៥០០នាក់ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតំណាងកម្ពុជាដោយឥរិយាបថស្វាគមន៍រាក់ទាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកប្រតិភូយុវជនថា៖ “កម្មវិធីនេះមិនមែនជាដំណើរកម្សាន្តទេ តែជាបេសកកម្មតំណាងជាតិ ដូច្នេះប្អូនៗត្រូវបង្ហាញគុណតម្លៃនៃជាតិសាសន៍របស់យើង”។

ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកចំណុចមួយចំនួននៃភាពអ្នកដឹកនាំដែលប្រតិភូយុវជនគួរប្រកាន់យក ដូចជាការដាក់ខ្លួននិងមិនក្រអឺតក្រទម ការគោរពគ្នាទៅវិញទៅមក កាយវិការដែលបង្ហាញបដិសណ្ឋារកិច្ច និងមោទនភាពនៃវប្បធម៌ខ្មែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ “សូមប្អូនៗបើកចិត្តគំនិត រៀនសូត្រពីប្រតិភូយុវជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ហើយត្រូវស្រឡាញ់ប្រទេសជាតិរបស់យើង”។

កម្មវិធី SSEAYP ឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីប្រតិភូយុវជនជប៉ុនចំនួន២៣រូប ខណៈដែលបណ្តាប្រទេសអាស៊ាននីមួយៗនឹងបញ្ជូនប្រតិភូយុវជនចំនួន១៦រូប។ ដោយឡែក ប្រទេសទីម័រខាងកើតនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមជាប្រទេសសង្កេតការណ៍ជាលើកដំបូង ៕

អត្ថបទដែលជាប់ទាក់ទង