អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៥៤ រៀល សម្រាប់ថ្ងៃទី១៧ ខែកញ្ញា
ភ្នំពេញ៖ អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី១៧ ខែកញ្ញានេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៥៤រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕