អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមេីលផ្លូវបេតុង ដែលកំពុងស្ថាបនា និងផ្លូវមួយខ្សែគ្រោងនិងក្រាលកៅស៊ូប្រវែងជាង១.០០០ម៉ែត្រ
ភ្នំពេញ៖ ប្រជាពលរដ្ឋបានសម្ដែងនូវក្ដីសប្បាយរីករាយ និងសាទរចំពោះសមិទ្ធផលថ្មីនៅផ្លូវបេតុងប្រវែងជាង២.០០០ម៉ែត្រ ដែលកំពុងស្ថាបនា និងផ្លូវមួយខ្សែទៀតគ្រោងក្រាលកៅស៊ូ ដែលមានប្រវែងជាង១.០០០ម៉ែត្រ ភ្ជាប់ពីឃុំបន្ទាយនាង ឃុំរហាត់ទឹក និងឃុំបត់ត្រង់ ដែលវាបម្រេីផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទាំង៣ឃុំខាងលេី។
ជាក់ស្តែងនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងអាជ្ញាធរស្រុកមង្គលបូរី អញ្ជើញចុះពិនិត្យមេីលការស្ថាបនាផ្លូវទាំង២ខ្សែខាងលេី ព្រមទាំង ជួបសំណេះសំណាលនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវកំពុងស្ថាបនាផ្លូវបេតុង និងផ្លូវដែលគ្រោងក្រាលកៅស៊ូនោះផងដែរ។
លោក រ័ត្ន ដាស៊ីណង់ អភិបាល នៃគណ:អភិបាលស្រុកមង្គលបូរី បានបញ្ជាក់ឱ្យដឹងថា ផ្លូវបេតុងប្រវែង២.៤០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ និងមួយខ្សែរទៀតមានប្រវែង១.២០០ម៉ែត្រ ចេញពីភូមិពង្រ ភ្ជប់ទៅឃុំរហាត់ទឹក ជាប្រភេទផ្លូវក្រាលកៅស៊ូ ដែលបម្រេីរផលប្រយោជន៍ជូនដល់ពលរដ្ឋក្នុងបន្ទាយនាង និងឃុំរហាត់ទឹក និងឃុំបត់ត្រង់ ឆ្ពោះទីសំណង់ពោធិ៍ពីរដេីម។
ឆ្លៀតឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានអញ្ជើញចុះពិនិត្យមេីលការសាងសង់រោងសមាគមន៍ សម្រាប់ទិញស្រូវ របស់បងប្អូនប្រជាកសិករ ដែលមានទំហំ១២គុណ១៨ម៉ែត្រ ស្ថិតនៅចំនុចមុខវត្តត្រាង ក្នុងភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គល។ បេីតាមកតបញ្ជាក់ពីអាជ្ញាធរឃុំ រោងដែលកំពុងសាងសង់នេះ ជារោងរបស់សមាគមន៍ ផលិតស្រូវសែនក្រអូប នៅក្នុងគម្រោង អេមស៍ គ្រប់គ្រងដោយមន្ទីរពាណិជ្ជកម្មខេត្ត។ ក្នុងនោះសមាគមន៍ បង្កេីតឡេីងដំបូងនៅឆ្នាំ២០១៩ មានសមាជិកជាកសិករតែ៤០គ្រួសារប៉ុណ្ណោះ តែបច្ចុប្បន្ន ៦០គ្រួសារ ក្រៅពីសមាជិកសមាគមន៍ មានកសិករជិត៩០០គ្រួសារ ដែលគ្រោងចូលជាសមាជិក បេីគិតជាផ្ទៃដីប្រមាណជាង១.០០០ហិកតា ៕