អាជ្ញាធរជាតិអប្សរា ផ្តល់កូនឈើ៦០០ដើម ជូនរដ្ឋបាលស្រុកបន្ទាយស្រី យកទៅដាំតាមដងផ្លូវ
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានផ្តល់កូនឈើសរុបចំនួន ៦០០ដើម ជូនរដ្ឋបាលស្រុកបន្ទាយស្រី និងត្រូវបានយកទៅដាំតាមបណ្ដោយផ្លូវជាតិលេខ ៦៧ ស្ថិតនៅភូមិប្រិយ៍ ឃុំខ្នារសណ្ដាយ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
កូនឈើទាំង៦០០ដើម រួមមាន ដើមយាង ឬដើមឈើទាល ៣០០ដើម ដើមបេង ១០០ដើម ដើមធ្នង់ ១០០ដើម និងដើមផ្តៀក ១០០ដើម៕