**អភិបាលរងខេត្តកណ្តាល ដឹកនាំអាជ្ញាធរក្រុងតាខ្មៅ ស្វែងរកបុរសម្នាក់ដែលបានជិះម៉ូតូធ្លាក់ទឹកស្ទឹង ត្រង់ចំណុចស្ទឹងព្រែកហូរ**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យការដ្ឋានសាងសង់គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមឥណទានកម្ចីសម្បទាន ពីប្រទេសកូរ៉េ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញរៀបចំពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្ត ចំនួន ៧ ក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង**សម្តេចប្រធានរដ្ឋសភា អំពាវនាវក្នុងមហាសន្និបាតអាយប៉ា ឱ្យមានការអនុវត្តជាបន្ទាន់​ និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាននៅមីយ៉ាន់ម៉ា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងសម្រាប់សាងសង់ស្ថានីយរ៉ាដាបន្ថែម ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងចំនួន២ របស់ អ.ដ.ក.**ឯកឧត្តម ទេព អស្នារិទ្ធ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រ្តា ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**នាយកក្រុមហ៊ុនចិន ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយក្រុមហ៊ុនទេសចរណ៍របស់កម្ពុជា**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវិមាន៧មករា**យន្តហោះគ្មានមនុស្សបើកមកពីប្រទេសលីបង់ កំណត់គោលដៅលំនៅដ្ឋានរបស់លោក Netanyahu**ប្រធានសេដ្ឋវិទូរបស់ WTO ចាត់ទុកភាពតានតឹងភូមិសាស្ត្រនយោបាយថាជាហានិភ័យចម្បងចំពោះពាណិជ្ជកម្មអន្តរកម្ម**ការប្រើប្រាស់ថាមពលរបស់ប្រទេសចិនកើនឡើង ៨.៥ភាគរយនៅក្នុងខែកញ្ញា**ប្រធានាធិបតីចិន ជំរុញឱ្យកងទ័ពមីស៊ីលយុទ្ធសាស្ត្រ បង្កើនការរារាំង និងសមត្ថភាពប្រយុទ្ធ**ឯកឧត្តម មែ ស៊ីថន ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ**ឯកឧត្ដម សរ សុពុត្រា ផ្ញើសារគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជួបពិភាក្សាការងារ ជាមួយប្រតិភូ USAID, ATScale, Fred Hallow and CHAI

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបលោក Michael Allen, Senior Advisor, Assistive Health Technologies, Inclusive Development Hub, USAID/ATScale ក្នុងគោលបំណងដើម្បី ណែនាំបេសកកម្ម ATscale ចក្ខុវិស័យបេសកកម្ម និងវិធីសាស្រ្តកម្មវិធី ស្វែងរកឱកាសចូលរួម និងសហការគាំទ្រដៃគូរបស់ ATScale ដូចជា FHF និង CHAI បន្ថែមទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ATScale ដែលបានគាំទ្រគម្រោង Assistive Technologies និងសុខភាពភ្នែកតាមរយៈអង្គការ Fred Hallow។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនសមភាគី USAID/ATScale អំពីយុទ្ធសាស្រ្តអាទិភាពវិស័យសុខាភិបាលទាំង៩ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសរំលេចថា ការស្តារគំហើញ គឺជាផ្នែកមួយដ៏សំខាន់ក្នុងចំណោមកិច្ចការស្តារលទ្ធភាពពលកម្មដល់ប្រជាជនគោលដៅ រួមទាំងមនុស្សវ័យចាស់ និងកុមារ ជាពិសេសកុមារក្រីក្រ និងខ្វះលទ្ធភាព។

លោក Michael Allen បានជម្រាបជូនអំពីសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ដែលមានសារៈសំខាន់សម្រាប់សង្គម ប៉ុន្តែមានគម្លាតខ្ពស់រវាងតំរូវការ និងការផ្ទត់ផ្គង់ សេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត។ សេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ដូចជា វ៉ែនតា ឧបករណ៍ជំនួយត្រចៀកបានជួយឱ្យជនមានពិការភាពរស់នៅប្រកបដោយសុខភាពល្អ មានផលិតភាព រស់នៅដោយឯករាជ្យ មានសេចក្តីថ្លៃថ្នូ និងបានចូលរួមក្នុងសកម្មភាពអប់រំបណ្តុះបណ្តាល និងសកម្មភាពជីវិតប្រចាំថ្ងៃ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមការងារគម្រោង ATScale ចំពោះកិច្ចសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ចូលរួមគាំទ្រក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ព្រមទាំងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយទៀតសំដៅផ្តល់ភាពងាយស្រួល ជាមួយនឹង សេវាសុខភាពសំខាន់ៗ និងចាំបាច់ ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង