**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

រដ្ឋមន្ត្រីងប់រំ៖ បច្ចុប្បន្នខេត្តជាប់ព្រំដែន មានការអភិវឌ្ឍន៍គួរកត់សម្គាល់ ធ្វើឱ្យប្រជាជនរស់នៅទីនោះទទួលបានឱកាសការងារ និងការអប់រំប្រកបដោយគុណភាព សមភាព និងបរិយាបន្ន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអប់រំ និង លោកគ្រូ អ្នកគ្រូ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរដល់បុគ្គលិកអប់រំដែលទទួលបាននូវគ្រឿងឥស្សរិយយសនាថ្ងៃនេះ និងថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់នូវការអប់រំដ៏មានគុណភាពជូនដល់សិស្សានុសិស្ស ជាពិសេសចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។

នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់ប្រវត្តិដ៏យូរលង់របស់ប្រាសាទព្រះវិហារ ការរៀបចំផែនទីជាថ្មីក្នុងសម័យអាណានិគមបារាំង និងការផ្ទុះឡើងវិញនៃជម្លោះព្រំដែនជាមួយប្រទេសថៃពេលដែលកម្ពុជាស្នើដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយកម្ពុជាបានប្តឹងទៅតុលាអន្តរជាតិនៅទីក្រុងឡាអេ និងបានឈ្នះក្តីជាមួយប្រទេសថៃ។ មកដល់ឆ្នាំ២០០៨ សង្គ្រាមព្រំដែនជាមួយប្រទេសថៃ ត្រូវបានបញ្ចប់ទាំងស្រុង ហើយកម្ពុជាបានចរចារជាមួយប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ដើម្បីបោះបង្គោលកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យបានត្រឹមត្រូវឡើងវិញ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងបំណងបង្ការជម្លោះនាពេលអនាគត ដើម្បីអាចឱ្យកម្ពុជាផ្តោតយកចិត្តទុកដាក់លើការអភវិឌ្ឍន៍ប្រទេសជាតិបានពេញលេញ ។ ដូច្នេះហើយទើបឃើញថា បច្ចុប្បន្ននៅតាមខេត្តជាប់ព្រំដែន មានការអភិវឌ្ឍន៍ជាច្រើនគួរកត់សម្គាល់ដូចជា ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង សាលារៀន មណ្ឌលសុខភាព ដែលធ្វើឱ្យប្រជាជនរស់នៅតាមតំបន់ព្រំដែនទទួលបាននូវឱកាសការងារ និងការអប់រំប្រកបដោយគុណភាព សមភាព និងបរិយាបន្ន។ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះ មានមុំ២ សំខាន់ពាក់ព័ន្ធនឹងវិស័យអប់រំ ដែលមុំទី១ ផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស និងមុំទី៥ គឺការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្ត្រឌីជីថល។

ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញរបៀបវារៈ កំណែទម្រង់វិស័យអប់រំ ដែលបានចាប់ផ្តើមពីការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំ២០១៣ កំណែទម្រង់សាលារៀន និងបច្ចុប្បន្នបាននិងកំពុងអនុវត្តស្តង់ដាសាលារៀនគំរូ ដោយជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅតំបន់ឆ្ងាយៗ ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូ ចំនួន ៥ រួមមាន (ស្តង់ដាទី១)៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២)៖ ការបង្រៀននិងរៀន (ស្តង់ដាទី៣)៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤)៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ស្តង់ដាទី៥) ៖ គណនេយ្យភាពរបស់សាលារៀន។

ដើម្បីអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងចក្ខុវិស័យកម្ពុជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ វិធានគន្លឹះ៤ ៖ (ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន (ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ (ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួត ពិនិត្យសុខភាពចំណីអាហារនៅតាមសាលារៀន (ទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។

ជាមួយនេះដែរ ក្រសួងបានដាក់ចេញនូវរបៀបវារៈកំណែទម្រង់សាលាគរុកោសល្យ ដែលក្នុងនោះ បានកែលម្អហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានគរុកោលស្យ លើកកម្ពស់គុណវុឌ្ឍិ និងតួនាទីគ្រូបង្រៀន តាមរយៈការកែលម្អគោលនយោបាយគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ដំឡើងប្រាក់បៀវត្ស ជំរុញឱ្យមានការទទួលស្គាល់ និងផ្តល់តម្លៃដល់គ្រូបង្រៀននៅក្នុងសង្គម។

ឆ្នាំនេះក្រសួងនឹងបន្តវាយតម្លៃសាលារៀនចំនួន ១៣០ទៀត ឱ្យប្រែក្លាយជាសាលារៀនគំរូ ដែលគ្រោងនឹងប្រកាស ក្នុងសន្និបាតអប់រំឆ្នាំ២០២៥ ខាងមុខ បន្ទាប់ពីបានអនុម័តសាលារៀនគំរូចំនួន១២០ នាឆ្នាំកន្លងទៅ ដូច្នេះសរុបនឹងមានសាលារៀនគំរូចំនួន ២៣០នៅឆ្នាំក្រោយ។ គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺជំរុញឱ្យគ្រប់ខេត្តត្រូវតែមានសាលារៀនគំរូ និងសម្រេចឱ្យបានយ៉ាងហោចណាស់ចំនួន៥០០ ទៅ១០០០សាលាគំរូ ក្នុងអាណត្តិទី៧ និងបន្តលើកទឹកចិត្តឱ្យមានការរៀនពេញមួយថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង