ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែសីហា របស់លេខាធិការដ្ឋាន គ.ជ.អ.ប.
ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែសីហា ក្រោមអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដើម្បីត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្ដផែនការសកម្មភាពប្រចាំឆ្នាំរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. និងលើកទិសដៅ ផែនការបន្ដសម្រាប់អនុវត្ដនៅខែបន្ទាប់។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ទីប្រឹក្សា មន្ត្រី នៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន៣៥រូប ស្រី៩រូប ៕