**លោកបណ្ឌិតជាមុនីឫទ្ធិបង្ហាញថា ទំនាក់ទំនងកម្ពុជា និងចិន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បង្ហាញកាន់តែច្បាស់ពីភាពរឹងមាំខ្លាំងឡើងលើគ្រប់វិស័យ**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ សប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ**រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២**មន្ត្រីជាន់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងចុះពិនិត្យជាក់ស្តែងទីតាំងដំឡើងរ៉ាដា នៅតំបន់ភ្នំបាសិត ខេត្តកណ្តាល**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ

សាលាភូមិន្ទរដ្ឋបាល និងកំពង់ផែស្វយ័តភ្នំពេញ បើកវគ្គបណ្តុះ បណ្តាលសិក្ខាកាមកំពង់ផែស្វយ័តភ្នំពេញ ជំនាន់ទី១ ឆ្នាំ២០២៤ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី

ភ្នំពេញ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈនិងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះ បណ្តាលសិក្ខាកាមកំពង់ផែស្វយ័តភ្នំពេញ ជំនាន់ទី១ ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល នាសហសាលនៃសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

តាមរយៈរបាយការណ៍របស់ ឯកឧត្តម ស៊ុង វិនទិនាយករងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានគណៈកម្មាការបណ្តុះបណ្តាលសិក្ខាកាម នៃកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា កំពង់ផែស្វយ័តភ្នំពេញ គឺជាដៃគូរយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់សាលាភូមិន្ទរដ្ឋបាល ក្នុងការរៀបចំឥរិយាបថរបស់ បុគ្គលិកឱ្យបានសមស្របជាអ្នកបម្រើជាតិ និងប្រជាជន ដែលអាចឆ្លើយតបទាន់ពេលវេលាទៅនិងតម្រូវការពិតប្រាកដរបស់ក្រសួង ស្ថាប័ន និងស្របតាមគោលនយោបាយ និងកម្មវិធីកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល ស្របតាមការតម្រង់ទិសនៃផែនការយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់ការទី១ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់ វែងឆ្ងាយ និងយូរអង្វែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បានឲ្យដឹងបន្តថា ផ្អែកលើផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២១-២០២៥) របស់ខ្លួន សាលាភូមិន្ទរដ្ឋបាលតែងបានឈរលើអភិក្រមការងារដើម្បី៖ វិន័យ គុណភាព គុណធម៌និងនវានុវត្តន៍។

សាលាភូមិន្ទរដ្ឋបាល ដែល ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈឈានមុខមួយរបស់រាជរដ្ឋាភិបាល  តែងតែខិតខំអភិវឌ្ឍខ្លួនជាលំដាប់ ដោយ ភាពសកម្ម បុរេសកម្ម និងភាពជាម្ចាស់ ចំពោះការងារ ប្រកប ដោយវិជ្ជាជីវៈខ្ពស់។ សាលាតែងតែ ប្រកាន់ខ្ជាប់ នូវគោលការណ៍ បណ្តុះបណ្តាលប្រកបដោយ គុណភាព និង តម្លៃ នៃគុណាធិបតេយ្យ ដោយបានផ្តល់ការយក ចិត្តទុកដាក់ កម្រិតខ្ពស់ ចាប់ ពី ដំណាក់កាលនៃការជ្រើសរើសសិស្សមន្ត្រី  និងកម្មសិក្សាការី រហូតដល់ពេលបញ្ចប់ការសិក្សា។

ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍ថា ថ្ងៃនេះ  ក្រសួងមុខងារសាធារណៈ និងកំពង់ផែស្វយ័តភ្នំពេញ ដែលមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលសិក្ខាកាម ជំនាន់ទី១ ឆ្នាំ២០២៤ ចំនួន ៤៩នាក់(ស្ត្រី២២នាក់)។ បន្ថែមពីនេះ កម្មវិធីបណ្តុះបណ្តាលសិក្ខាកាមកំពង់ផែស្វយ័តភ្នំពេញ បានផ្តល់ជូនសិក្ខាកាមទាំងអស់ នូវការហ្វឹកហាត់លើ “មុខជំនាញតាក់តែងលិខិតរដ្ឋបាល ការងារការិយាល័យ ប្រព័ន្ធរដ្ឋបាលមុខងារសាធារណៈកម្ពុជា និងមុខជំនាញផ្សេងទៀតតាមតម្រូវការចាំបាច់‘‘ គឺឈរលើគោលដៅជាសារវន្តនៃកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការដ្ឋានកំណែទម្រង់ផ្សេងៗទៀត ដែលជាផ្នែកដ៏សំខាន់នៃអភិបាលកិច្ចល្អដែលជាឆ្អឺងខ្នងនៃកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១  ដើម្បីធានាបានថារាល់កិច្ចការសាធារណៈត្រូវបានប្រតិបត្តិដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព និងអាចព្យាករណ៍បាន ដោយត្រូវប្រកាន់ខ្ជាប់នូវការគិតគូរផលប្រយោជន៍សាធារណៈជាធំ។

ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា ជាការពិតការបណ្តុះបណ្តាលបុគ្គលិក នៃកំពង់ផែស្វយ័តភ្នំពេញ នៅសាលាភូមិន្ទរដ្ឋបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទ្រទ្រង់ការប្រតិបត្តិផែនការ យុទ្ធសាស្ត្របញ្ចកោណ លើវិស័យជាច្រើនដោយបានចូលរួមចំណែកពង្រឹងសមត្ថភាពមន្ត្រី ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងធ្វើឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ ប្រកបដោយវិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី ដើម្បីបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

ជាថ្មីម្តងទៀត   ក្នុងក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម   ហ៊ឺ បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ដែលបានសម្រេចផ្តល់កិច្ចសហការជាមួយ សាលាភូមិន្ទរដ្ឋបាល ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលសិក្ខាកាមកំពង់ផែស្វយ័តភ្នំពេញ នៅសាលាភូមិន្ទរដ្ឋបាល៕

អត្ថបទដែលជាប់ទាក់ទង