ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស ដឹកនាំកិច្ចប្រជុំអន្តរក្រសួងអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅទីស្តីការក្រសួងការបរទេស ដែលមានការចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
កិច្ចប្រជុំបានពិភាក្សាអំពីការអភិវឌ្ឍនៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ផលប្រយោជន៍និងបញ្ហាប្រឈម ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទាំងក្នុងបរិបទប្រើប្រាស់ទូទៅនិង បរិបទយោធា៕