**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើដល់និស្សិតដែលនឹងចេញទៅសិក្សានៅក្រៅប្រទេស ឱ្យបណ្តុះទម្លាប់គិតគូរ និងមានមោទនភាពចំពោះប្រទេសជាតិ ហើយខិតខំប្រឹងប្រែងរៀនសូត្រ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តាំផ្ញើដល់និស្សិតដែលនឹងចេញទៅសិក្សានៅក្រៅប្រទេស ឱ្យបណ្តុះទម្លាប់គិតគូរ និងមានមោទនភាពចំពោះប្រទេសជាតិ ហើយខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះជំនាញចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ JICA ប្រទេសជប៉ុន ចំនួន ១០រូប (ស្រី ៣រូប) និងអាហារូបករណ៍សាធារណរដ្ឋបារាំង ចំនួន ១រូប ដើម្បីចូលជួបសម្តែងការគួរសម និងទទួលយកនូវអនុសាសន៍ណែនាំមុនពេលចេញទៅសិក្សានៅក្រៅប្រទេស នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់វេទិកាដល់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចែករំលែកជាមួយនិស្សិតអាហារូបករណ៍ នូវបទពិសោធមួយចំនួនដែលក្នុងនាមជារាមច្បង បានឆ្លងកាត់ ដើម្បីជាមូលដ្ឋានដល់និស្សិតជ័យលាភីទាំងអស់ ត្រៀមសម្រាប់ការសិក្សារបស់ខ្លួននាពេលដ៏ខ្លីខាងមុខ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ក៏បានលើកឡើងនូវចំណុច០៣ សំខាន់ ជូនដល់ក្រុមនិស្សិត ផ្ដើមពីការកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែង និងឆ្លងកាត់ឧបសគ្គនានា មុននឹងឈានដល់ការទទួលបានឱកាសអាហារូបករណ៍នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការត្រៀមខ្លួនជាស្រេច ទៅលើសិក្សាស្រាវជ្រាវពីមូលដ្ឋាន ឬតំបន់ដែលត្រូវទៅសិក្សា និងរស់នៅ ជាពិសេសការស្វែងយល់ពីរបៀបរបបរស់នៅ និងប្រពៃណីរបស់ប្រទេសនីមួយៗ ព្រមទាំងដឹងពីកន្លែងដែលគួរឬមិនគួរទៅ។ ចំណុចចុងក្រោយ គឺការណែនាំឱ្យនិស្សិតគ្រប់ៗរូបធ្វើការស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅពីដំណើរប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានឆ្លងកាត់ និងវិធីសាស្ត្រនៃការដឹកនាំប្រទេស ដើម្បីនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន និងឆ្ពោះទៅមុខ។ ចំណុចដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់នោះ គឺការបណ្ដុះទម្លាប់ក្នុងការគិតគូរឱ្យតម្លៃ និងមានមោទនភាពចំពោះសង្គមជាតិរបស់ខ្លួនឯងឱ្យបានកាន់តែច្រើនបន្ថែម។

ចុងបញ្ចប់នៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរដល់និស្សិតជ័យលាភីទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងជួបតែសុខសុវត្ថិភាពក្នុងការធ្វើដំណើរ៕

អត្ថបទដែលជាប់ទាក់ទង