ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនទី១ នៅវត្តពោធិ៍វាល
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមន្រ្ដីរាជការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១ (វេនបិណ្ឌរបស់រដ្ឋបាលខេត្តបាត់ដំបង) នៅវត្តពោធិ៍វាល ស្ថិតក្នុង សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតជាច្រើន នៃប្រពៃណីព្រះពុទ្ធសាសនារបស់ពុទ្ធសាសនិកប្រជារាស្រ្តខ្មែរគ្រប់ៗរូបទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក។ នៅក្នុងឆ្នាំនេះ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោងត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤៕