**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

បណ្ឌិត យង់ ពៅ៖ ការបិទការិយាល័យស្ថានទូតស៊ុយអែត ជាការកែសម្រួលយុទ្ធសាស្ត្រការទូតផ្ទាល់របស់ប្រទេសនេះ ស្របនឹងសភាពការណ៍វិវត្តនៅក្នុងតំបន់និងពិភពលោក

ភ្នំពេញ៖ ទាក់ទងនឹងការប្រកាសបិទការិយាល័យស្ថានទូតស៊ុយអែត ប្រចាំរាជធានីភ្នំពេញ បានបង្កឱ្យមានការលើកឡើងផ្សេងៗ ទៅតាមជ្រុងទស្សនៈរបស់អ្នកវិភាគ អ្នកតាមដានកិច្ចការនយោបាយ ខណៈដែលស្ថានទូតស៊ុយអែតក៏បានប្រកាសព័ត៌មាន ហើយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្ដីបំភ្លឺ ដើម្បីពន្យល់សាធារណមតិ បញ្ជៀសនូវការបកស្រាយបំភ័ន្តការពិតដើម្បីបម្រើគោលបំណងនយោបាយណាមួយ។ ការលើកឡើងរបស់ស្ថានទូតស៊ុយអែត គួរតែអាចឱ្យគេយល់បានច្បាស់គ្រប់គ្រាន់សម្រាប់មហាជន ដោយមិនគួរត្រូវបានគេយកទៅបកស្រាយដើម្បីកេងចំណេញនយោបាយ ឬដាក់បន្ទុកទៅលើរាជរដ្ឋាភិបាលកម្ពុជា ឬភាគីណាមួយនោះទេ។

នៅក្នុងទំនាក់ទំនងការទូត ដោយផ្អែកទៅលើកម្រិតយុទ្ធសាស្ត្រ លទ្ធភាព និងភាពចាំបាច់ផ្សេងៗ ដែលប្រទេសនានាសម្រេចចិត្តដាក់ស្ថានទូតនៅប្រទេសណាមួយ ដើម្បីជាតំណាងក្នុងនាមជាស្ថានទូតទទួលបន្ទុកទំនាក់ទំនងការទូតផ្លូវការជាមួយបណ្ដាប្រទេសផ្សេងទៀត។ ហើយករណីនេះ កម្ពុជាក៏មានធ្វើដូចគ្នាផងដែរនៅតាមបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបផងដែរ។

ការសម្រេចចិត្តបើកស្ថានទូត ផ្លាស់ប្ដូរស្ថានទូត ឬសើរើស្ថានទូតរបស់ខ្លួនឡើងវិញជាកិច្ចការផ្ទាល់របស់ប្រទេសសាមីដែលជារដ្ឋដាក់ទូត ទៅតាមទម្រង់បែបបទ និងកិច្ចការផ្ទៃក្នុង នៅក្នុងយុទ្ធសាស្ត្រតំបន់ ឬពិភពលោករបស់ខ្លួន។ នេះគឺជារឿងធម្មតា នៅក្នុងកិច្ចការការទូតនៃប្រទេសនានាលើពិភពលោក មិនមែនតែករណីសម្រាប់កម្ពុជាឬស៊ុយអែតនោះទេ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែត ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងកម្ពុជា និងស៊ុយអែត នៅតែជាទំនាក់ទំនងផ្លូវការដដែល ដោយមានស្ថានទូតស៊ុយអែត ប្រចាំទីក្រុងបាងកក ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ជាអ្នកតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ដែលបានបន្តចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ នេះជាការបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងស៊ុយអែត នៅតែជាទំនាក់ទំនងការទូតផ្លូវការ។

គួររំឭកផងដែរថា រដ្ឋាភិបាលស៊ុយ អែត កាលពីចុងឆ្នាំ២០២០ បានប្រកាសបិទ ស្ថានទូត របស់ ខ្លួន ប្រចាំ នៅ រាជធានីភ្នំពេញនៅ ចុង ឆ្នាំ ២ ០ ២ ១ ប៉ុន្តែផ្អែកលើបញ្ហាផ្សេងៗ ទើបស៊ុយអែតរក្សាការិយាល័យស្ថានទូតនៅរាជធានីភ្នំពេញ ហើយបន្ទាប់ពីការបញ្ចប់ការងារផ្សេងៗរៀបរយសព្វគ្រប់ ទើបមានការប្រកាសបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

គួរកត់សម្គាល់ផងដែរថា ដោយសារតែសណ្ដាប់ធ្នាប់ពិភពលោកមានការប្រែប្រួល ជាពិសេសយុទ្ធសាស្ត្រសំខាន់បំផុតសម្រាប់បណ្ដាប្រទេសសហគមន៍អឺរ៉ុប គឺផ្ដោតទៅលើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយខណៈដែលប្រទេសស៊ុយអែតក៏ជាសមាជិកនៃសហគមន៍នេះផងដែរនោះ ដូច្នេះហើយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាបញ្ហាដែលមានទម្ងន់យុទ្ធសាស្ត្រសំខាន់របស់សហគមន៍អឺរ៉ុបទាំងមូល បានជះឥទ្ធិពលនិងប៉ះពាល់ដល់បណ្ដាប្រទេសទាំងអស់នៃសហគមន៍នេះ។ ប្រការនេះ បានតម្រូវឱ្យមានការពិនិត្យ និងកែសម្រួលយុទ្ធសាស្ត្ររបស់ខ្លួន ដោយត្រូវតែមានការកែសម្រួលជំហរនៅក្នុងទំនាក់ទំនងអន្តរជាតិ កែសម្រួលនូវយុទ្ធសាស្ត្រផ្សេងៗនៅក្នុងភូមិសាស្ត្រនយោបាយថ្មី រាប់ចាប់តាំងពីការកែសម្រួលស្ថានទូត និងទីកន្លែងបេសកកម្មការទូតរបស់ខ្លួនជាដើម។

ជាមួយគ្នានេះ ការបិទការិយាល័យស្ថានទូតស៊ុយអែតប្រចាំរាជធានីភ្នំពេញ នាពេលនេះមិនមែនជារឿងថ្មីនោះទេ ព្រោះប្រទេសស៊ុយអែត ធ្លាប់បានប្រកាសរួចមកហើយអំពីការប្រគល់ភារកិច្ចតំណាងប្រទេសស៊ុយអែតនៅកម្ពុជា ទៅឱ្យឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំទីក្រុងបាងកក។ ទោះបីជាយ៉ាងណា ការប្រកាសបិទការិយាល័យស្ថានទូតខាងលើនេះ ពុំបានសបញ្ជាក់អំពីការថមថយនៅក្នុងនយោបាយការបរទេសកម្ពុជានោះទេ ព្រោះនេះគឺត្រឹមតែជាការិយាល័យស្ថានទូតប៉ុណ្ណោះ ដោយស៊ុយអែត ពុំមានស្ថានទូតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។

ជាមួយគ្នានេះ ក្រៅពីការបិទការិយាល័យស្ថានទូតស៊ុយអែត នៅកម្ពុជាក៏មានការបន្ថែមការិយាល័យ នានារបស់ស្ថានទូតមួយចំនួន ដូចជា ការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី នៅក្នុងខែមេសា ឆ្នាំ២០២៣ ការបើកការិយាល័យពាណិជ្ជកម្មនិងវិនិយោគរបស់ស្ថានទូតអូស្ត្រាលីនៅខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលនៅសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។

ហេតុនេះហើយ ការប្រកាសបិទ ឬបើកបន្ថែមថ្មី នូវការិយាល័យ ឬទីតាំងបេសកកម្មការទូតរបស់បណ្ដារដ្ឋជាភាគីនានា គឺជាការសបញ្ជាក់អំពីការប្រែប្រួលយុទ្ធសាស្ត្រនៅក្នុងតំបន់និងសាកលលោក ក៏ដូចជាស្ថានភាពជាក់ស្ដែងរបស់រដ្ឋជាភាគីដាក់ទូតនីមួយៗ។ គេមិនគួរយកភាពជាក់ស្ដែងនៃរដ្ឋភាគីដាក់ទូត មកប្រៀបធៀប ឬវាយតម្លៃលើស្ថានភាពនៃប្រទេសជារដ្ឋម្ចាស់ផ្ទះនោះទេ ព្រោះនោះគឺជាការប្រៀបធៀបដោយយោងទៅលើទស្សនៈនយោបាយរបស់បុគ្គលតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការអនុវត្តនយោបាយការបរទេសនៅលើឆាកអន្តរជាតិ ប្រទេសកម្ពុជា ត្រូវតែប្រឹងប្រែងបន្តទៀត បើកចំហទំនាក់ទំនងការបរទេសឱ្យកាន់តែទូលាយបន្ថែមទៀត ដើម្បីស្វែងដៃគូថ្មីៗបន្ថែម ពង្រឹងកិច្ចសហប្រតិបត្តិនៅក្នុងទំនាក់ទំនងជាមិត្តភាពចាស់និងស្វែងរកមិត្តភាពថ្មីបន្ថែមទៀត ដើម្បីបើកចំហនូវកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ឈានទៅសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាការស្វែងរកទីផ្សារបន្ថែមសម្រាប់ប្រទេសកម្ពុជា។

ដើម្បីពង្រឹងកិត្យានុភាពរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយការបរទេស ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ពិសេសមាត្រា៥៣ ដែលត្រូវតែរក្សាតុល្យភាពទំនាក់ទំនងគ្រប់បណ្ដាប្រទេស និងគ្រប់មហាអំណាចទាំងអស់ នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយពិភពលោក ដ៏ស្រួចស្រាល់នេះ៕

អត្ថបទដែលជាប់ទាក់ទង