**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត (ហៅវត្តចង្ហា)  

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងក្រុមគ្រួសារព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នានាំយកទ័យ ទាន ទ័យវត្ថុ និងបច្ច័យ ទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត ហៅវត្តចង្ហា ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ។

ក្រោយពីព្រះសង្ឃសូត្រមន្ត សម្តែងធម្មទេសនា លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ និងភរិយា ព្រមទាំងសហការីក្រោមឱវាទ បានប្រគេន អង្ករ១តោន ទឹកសុទ្ធ៣០កេស ព្រះសង្ឃ១៤ ថវិការសម្រាប់កសាង ចំនួន៩លានរៀល ថ្លៃទឹកថ្លៃភ្លើង(អគ្គីសនី) ចំនួន៥០ម៉ឺនរៀល ថវិការសម្រាប់ព្យាបាលព្រះសង្ឃអាពាធ(ថវិការបម្រុងទុកព្យាបាលជម្ងឺសង្ឃ)ចំនួន៦០ម៉ឺនរៀល និង សម្រាប់ចង្ហាន់ចំនួន១លានរៀល។ ក្រៅពីនេះក៏បានចែកជូនដល់តាជី យាយជី ដែលមានអាយុ៦៥ឆ្នាំឡើងចំនួន១១០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ ថវិការ២ម៉ឺនរៀល។ ប្រជាការពារចំនួន៧នាក់ ក្នុងម្នាក់ទទួលបាន២ម៉ឺនរៀល។

គួរបញ្ជាក់ថា៖ ពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌនេះ គេធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ៖ ១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។ ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។ ២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល។ ដោយសារតាមរយៈបុណ្យនេះ មនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និងរកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គល និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេងៗ។ ៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅហើយ ។

ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា “បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ” ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាននាងវិសាខា និង មហាសេដ្ឋី ឈ្មោះ អនាថបណ្ឌិក ជាដើម ធ្វើឡើងរយៈពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា៕

អត្ថបទដែលជាប់ទាក់ទង