វេទិកាពហុភាគី ស្តីពីការភ្ជាប់ទំនាក់ទំនង រវាងក្រុមកសិករផលិតបន្លែ និងអ្នកប្រមូលទិញ/អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងការអនុវត្តកសិកម្មល្អ CamGAP
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិ បើកវេទិកាពហុភាគី (Multi-stakeholder Platform -MSP) ស្តីពីការភ្ជាប់ទំនាក់ទំនង រវាងក្រុមកសិករផលិតបន្លែ និងអ្នកប្រមូលទិញ/អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងការអនុវត្តកសិកម្មល្អ CamGAP រៀបចំដោយ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមាន ជ័យ នឹង ក្រោមកិច្ចគាំទ្រ គម្រោងកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ។
ពីធីនេះមានវត្តមាន លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោក មាន ចេនា តំណាងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ លោក/លោកស្រី តំណាងអង្គការKOICA និង WVI-C និងជាប្រធានគម្រោងការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៏ជនបទចម្រុះ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ តំណាងស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ មកពីក្រុមផលិតបន្លែ សហគមន៍កសិកម្ម អ្នកប្រមូលទិញ ក្រុមហ៊ុនលក់ធាតុចូលកសិកម្ម ដែលរៀបចំ ឡើងនៅមន្ទីរកសិកម្ម ខេត្តបន្ទាយ មាន ជ័យ។
ក្នុងឱកាសនោះ លោក ប៉ាង វណ្ណាសេដ្ឋ បានលើកឡើងថា ការងារបង្កបង្កើនផល ក្នុងខេត្តដូចជា ការងារបង្ក បង្កើនផលស្រូវរដូវវស្សា និងផ្ទៃដីដាំដុះដំណាំសំខាន់ៗ ក្រុង ស្រុក ឆ្នាំ២០២៣• ប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណជា ៦៣,៧% ប្រកបមុខរបរកសិកម្មផលិតផលដំណាំសំខាន់ៗ ប្រចាំឆ្នាំ រួមមាន៖• ដំណាំស្រូវ 1 129 705 តោន• ដំណាំសាកវប្បកម្ម 191 902 តោន (ក្នុងនោះ ដំណាំបន្លែ 105 877 តោន , ដំណាំហូប ផ្លែ 85 998 តោន)•ដំណាំឧស្សាហ កម្ម 2 233 023 តោន (ក្នុងនោះ ពោតក្រហម 159 512 តោន, ដំឡូង មី 2050 804តោន)បរិមាណផលដំណាំគ្រប់ប្រភេទ សម្រេចបាន 3 456 207 តោន (កើនលើសឆ្នាំ ២០២២ ចំនួន 224 540 តោន = 6.5%)។• តំបន់ដែលមានសក្តានុពលដំណាំបន្លែនិងឈើហូបផ្លែសំខាន់ៗមាន ៦ ស្រុកគឺ មង្គលបូរី, ម៉ាឡៃ, ថ្មពួក, ស្វាយចេក, អូរជ្រៅ និង ព្រះនេត្រព្រះ ក្នុងនោះ៖• ផ្ទៃដី មៀនប៉ៃលិន អនុវត្តបាន ៩៦៩ ហិកតា ប្រមូលផល ៧៩៨ ហិកតា ទិន្នផល ១២,១០ តោន/ហិកតា បរិមាណផល ៩៦៥៦ តោន• បន្លែគ្រប់ប្រភេទ អនុវត្តន៏បាន ៥ ៣៦១ ហិកតា ដែលមានផ្ទៃដីប្រមូលផល ៥ ៣០១ ហិកតា និងដែលមានបរិមាណផលសរុប ១០៥ ៨៧៧ តោន។
លោកបន្តថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា និងដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម ឆ្នាំ២០២៤ ប្រជាកសិករមមា ញឹករៀបចំដី ព្រោះយ៉ាងសកម្ម ដែលគិតមក ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្ត បានអនុវត្តផ្ទៃដីភ្ជួរ រាស់ដកស្ទូងសាប ព្រោះនិងបុកដាំ លើផ្ទៃដីចំនួន២៧១.៣៦០ ហិកតា លើផែនការ២៦៤. ៨៥៥ ហិកតា ស្មើនឹង ១០២,៤៦%។ ការងារបង្កបង្កើនផលដំណាំសាកវប្បកម្ម ៨១៤ ហិកតា (ក្នុងនោះបន្លែ ៦៧២ ហិកតា) និងដំណាំកសិឧស្សាហ កម្ម អនុវត្តបានសរុបចំនួន ៧១.៧៨៨ ហិកតា (ក្នុងនោះ ពោតក្រហម ចំនួន១៤.១៩៧ ហិកតា, ដំឡូងមី៥៦.៩២០ ហិកតា)។
ជាមួយគ្នានេះផងដែរ លោក ឈឿង ក្រៃយ៉ុង សូមថ្លែងនូវការ កោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីក្រោមឱវាទ ដែលបានខិតខំ យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសហការ រៀបចំវេទិកាពហុ ភាគី ស្តីពីការភ្ជាប់ទំនាក់ទំនងរវាងក្រុមកសិករផលិតបន្លែ និងអ្នកប្រមូលទិញ/អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងការអនុវត្តកសិកម្មល្អ (CamGAP) ក្នុងគម្រោងកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៏ ជនបទចម្រុះ និងសូមថ្លែងការអរគុណ ដល់ម្ចាស់ជំនួយ រដ្ឋាភិបាលនៃប្រទេសកូរ៉េ តាមរយៈ KOICA ដែល បានផ្តល់ថវិកាជំនួយឥតសំណង ដល់ប្រជាជនកម្ពុជា និយាយជារួម និង ខេត្តបន្ទាយមានជ័យ និយាយ ដោយឡែក និងមានការផ្តល់ ហិរញ្ញបទាន ជាច្រើនទៀត ជាពិសេសសម្រាប់ គម្រោងកាត់បន្ថយ គ្រោះទឹកជំនន់ខេត្តបន្ទាយមានជ័យ។
តាមរយៈនៃអង្គវេទិកានេះលោកយ៉ាងមុតមាំថា អង្គវេទិកា នឹងសម្រេចបាន ៖- ការជ្រើសរើសតួអង្គក្នុងខ្សែច្រវាក់តម្លៃដើម្បីបង្កើតផលិតកម្មកសិកម្មតាមកិច្ចសន្យា- កសិករផលិតបានស្វែងយល់អំពីលទ្ធផលនៃការវាយតម្លៃតម្រូវការទីផ្សារ និងចាត់អាទិភាពដំណាំ សម្រាប់ដំណើរការរៀបចំ នៃផែនការផលិតកម្មរបស់ខ្លួន- កសិករបានស្វែងយល់អំពី បញ្ហាប្រឈម ឱកាសទីផ្សារផលិតផលកសិកម្មឆ្ពោះទៅរកការរៀបចំ ផលិតកម្មកសិកម្មតាមកិច្ចសន្យា នឹងទំនាក់ទំនងរវាងក្រុមផលិត និងអ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម និងគ្រឹះស្ថានមីក្រូ៕