**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក

អភិបាលខេត្តកណ្ដាល ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីចែកបានប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីចែកប័ណ្ណនាថ្ងៃនេះ សូមជួយផ្សព្វផ្សាយជូនដំណឹងដល់ជាពលរដ្ឋដែលមិនបានមក សូមរួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នាពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋាន។ ពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។

ឯកឧត្តមអភិបាកខេត្ត បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដែលបងប្អូនទទួលបាននៅថ្ងៃនេះគឺមាន QR Code ផ្ទុកទិន្នន័យព័ត៌មានរបស់ម្ចាស់កម្មសិទ្ធិ មាននិយាមការច្បាស់លាស់ បញ្ជាក់ពីទីតាំង ព្រំដី និងទំហំដីពិតប្រាកដ អាចធានាបាននូវសុវត្ថិភាពដីធ្លី បញ្ជៀសបាននូវរាល់ទំនាស់ដីធ្លី ទំនាស់ព្រំដីជាដើម ហើយមិនមានអ្នកណាម្នាក់អាចរំលោភបំពានលើព្រំដីរបស់បងប្អូនប្រជាពលរដ្ឋបានឡើយ ឯកឧត្តមអភិបាលខេត្តបាន សង្ឃឹមយ៉ាងមុតមាំថា ចាប់ពីថ្ងៃទទួលបានកម្មសិទ្ធិដីធ្លីនេះតទៅ ប្រជាពលរដ្ឋនៅភូមិចុងកោះនឹងមិនមានទំនាស់ដីធ្លីកើតឡើងទៀតឡើយ។

ក្រៅពីការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីវាស់វែង និងអាជ្ញាធរស្រុកលើកដែក ដែលបានខិតខំយកចិត្តទុកដាក់ចាប់តាំងពីការវាស់វែងដំបូង រហូតដល់សម្រេចបានការចែកប័ណ្ណនាពេលនេះ ប្រកបដោយភាពជោគជ័យ គ្មានទំនាស់ និងបញ្ហាគួឱ្យកត់សម្គាល់កើតឡើង។ ឯកឧត្តមអភិបាលខេត្តបាន ក៏បានគូសបញ្ជាក់បន្ថែមថា ការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ ឬដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ ដោយរក្សានិរន្តរភាពបរិស្ថាន និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។

ពាក់ព័ន្ធនឹងការនេសាទ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់នានា ដូចជាការឆក់ជាដើម ឯកឧត្តមអភិបាលខេត្ត បានធ្វើការពន្យល់ណែនាំ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលកំពុងតែប្រើប្រាស់ឧបករណ៍ខុសច្បាប់ ជាពិសេសគឺឧបករណ៍ឆក់ត្រី សូមយកឧបករណ៍ទាំងនោះមកប្រគល់ជូនដល់អាជ្ញាធរ និងបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់តទៅទៀត ពីព្រោះការឆក់ត្រីមិនត្រឹមតែធ្វើឱ្យបាត់បង់ធនធានមច្ឆាជាតិប៉ុណ្ណោះទេ តែថែមទាំងអាចបង្កគ្រោះថ្នាក់ដល់អ្នកឆក់ខ្លួនឯងផ្ទាល់តែម្ដង។ ក្នុងករណីនៅតែបន្តប្រើប្រាស់ឧបករណ៍ឆក់ត្រី និងឧបករណ៍ខុសច្បាប់ផ្សេងៗបន្តទៀតនោះអាជ្ញាធរនឹងមិនប្រើវិធានការអប់រំតទៅទៀតឡើយ គឺដាច់ខាត់ត្រូវតែប្រើវិធានការច្បាប់ដោយម៉ឺងម៉ាត់បំផុត។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ជាការពិតហើយការនេសាទគឺដើម្បីជីវភាព តែសូមគោរពច្បាប់នេសាទឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ពីព្រោះការនេសាទត្រីខុសច្បាប់ដោយការឆក់ជាដើម គឺធ្វើឱ្យបាត់បង់ធនធានមច្ឆាតជាតិយ៉ាងធ្ងន់ធ្ងរ ដល់កូនចៅជំនាន់ក្រោយ ដូច្នេះយើងត្រូវតែនាំគ្នាថែរក្សាដើម្បីថែរក្សាធនធាននេះកុំឱ្យបាត់បង់ទុកសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយរបស់យើងតទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង