**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព**លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង**នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង**ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់**កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប**សម្តេចតេជោ៖ គិតមកដល់ពេលនេះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ**សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ**ការធានានិងកែលម្អសុខុមាលភាពរបស់ប្រជាជនចិនគ្មានទីបញ្ចប់ទេ មានតែទីចាប់ផ្តើមថ្មីបន្តគ្នារហូត**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកកិច្ចប្រជុំបណ្ដាញមន្រ្តីអត្រានុកូលដ្ឋាននៅតំបន់អាសុីអាគ្នេយ៍លើកទី២

រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តល់អនុសាសន៍គន្លឹះ ៨ចំណុច ដើម្បីបន្តសម្រួច និងកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរឡើង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាបំប៉នសមត្ថភាព ស្តីពីការអនុវត្តសៀវភៅណែនាំគ្រូបង្រៀន លើវិធីសាស្ត្រ បង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ថ្នាក់ទី៣ នៅទីតាំង សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្នុងខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ តំណាង អង្គការ VVOB ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងលោកគ្រូ អ្នកគ្រូ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ VVOB ដែលបានសហការគាំទ្រវិស័យអប់រំនៅកម្ពុជា ក្នុងការអនុវត្តគម្រោង ”កម្មវិធីពង្រឹងការអប់រំផ្នែកគណិតវិទ្យាថ្នាក់ដំបូង ប្រកបដោយបរិយាបន្ន និងសមស្របតាមកម្រិតយល់ដឹងរបស់សិស្ស (SMILE)” ដោយផ្តោតលើមុខវិជ្ជាគណិតវិទ្យាពីថ្នាក់ ទី១ ដល់ទី៣ ដើម្បីជួយសម្រេចលទ្ធផលសិក្សារបស់សិស្ស នៅកម្រិតថ្នាក់ដំបូងឱ្យមានភាពល្អប្រសើរឡើង។
ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ ក្រសួងបាននិងកំពុងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងគុណភាពនៃការអប់រំកម្រិតបឋមសិក្សាតាមរយៈ ការលើកកម្ពស់អំណានដំបូង, គណិតវិទ្យាថ្នាក់ដំបូង ដោយត្រូវពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងឱ្យកុមារកម្ពុជាចេះអាន សរសេរ និងគិតលេខ។

ដើម្បីបន្តសម្រួច និងកែលម្អវិធីសាស្ត្របង្រៀនឱ្យកាន់តែល្អប្រសើរឡើង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះចំនួន ៨ ដូចជា៖
ទី១). ប្រើប្រាស់សៀវភៅជំនួយគ្រូ ៖ សៀវភៅជំនួយគ្រូ ត្រូវបានរៀបចំឡើងយ៉ាងលម្អិត មានទាំងអស់នូវរាល់គន្លឹះនៃការបង្រៀន ដែល ត្រូវប្រើប្រាស់ជារៀងរាល់ថ្ងៃ ដើម្បីជួយឱ្យក្លាយជាគ្រូល្អ។ ទន្ទឹមនេះត្រូវយល់ពី ចិត្តគរុកោសល្យ យល់ពីសិស្ស (ចំណុចខ្លាំង និងខ្សោយ) និងបំប៉នដល់សិស្សដែលរៀនយឺត។
ទី២). សម្រាប់គណិតវិទ្យា៖ ត្រូវមានសម្ភារៈឧបទេស គឺ តារាង និងសម្ភារចាំបាច់ផ្សេងៗជំនួយដល់ការបង្រៀន។

ទី៣).កិច្ចតែងការ៖ ជួយឱ្យមានរបៀបក្នុងការបង្រៀនពីមួយវគ្គទៅមួយវគ្គ មេរៀនមានលំដាប់លំដោយត្រឹមត្រូវ ជួយឱ្យសិស្សងាយយល់ និងចងចាំបានយូរ។
ទី៤). ធ្វើលំហាត់ជាមួយសិស្ស និងដាក់កិច្ចការផ្ទះ ៖ ដាក់លំហាត់ឱ្យសិស្សអនុវត្តនៅផ្ទះ និងទន្ទេញមេលេខឱ្យស្ទាត់។ ធ្វើលំហាត់កាន់តែច្រើន កាន់តែចេះ ហើយជំរុញឱ្យសិស្សចងចាំដោយខ្លួនឯង។

ទី៥). ការរៀបចំសម្ភារៈឧបទេសឌីជីថល ៖ ធ្វើឌីជីថលកម្មមេរៀន ឯកសារបង្រៀន និងសៀវភៅជំនួយគ្រូ ។ ឯកសារមានច្រើនណាស់ដែលគ្រូត្រូវមើល និងសិក្សាស្រាវជ្រាវបន្ថែម បើមានជាឌីជីថល គឺងាយស្រួលក្នុងការទុកដាក់ និងរកមើលបានឆាប់រហ័ស ពិសេសគឺអាចមើលតាមទូរស័ព្ទដៃបាន។
ទី ៦). សម្រាប់ក្មេងត្រូវបង្រៀនពីរូបី ទៅអរូបី ៖ ខួរក្បាលក្មេងទាមទារនូវការបង្រៀនដោយការមើលឃើញ និងប៉ះពាល់ផ្ទាល់ទើបគេអាចយល់បានល្អ និងចងចាំ ដូច្នេះត្រូវតែមានសម្ភារៈជាក់ស្ដែងដើម្បីជំនួយដល់ការបង្រៀន។

ទី៧). មើលវីដេអូពីរបៀបបង្រៀន៖ ស្វែងយល់ពីវិធីសាស្ត្របង្រៀនថ្មីៗ របស់គ្រូបង្រៀនល្បីៗ ដែលមានការទទួលស្គាល់ថាបង្រៀនបានល្អ។
ទី៨). ទីប្រឹក្សាគរុកោសល្យ៖ គឺជាអ្នកដែលមានឯកទេសច្បាស់លាស់ យល់ច្បាស់ពី វិធីសាស្ត្រ បង្រៀន ចិត្តគរុកោសល្យ ការគ្រប់គ្រងថ្នាក់រៀន របៀបប្រើប្រាស់សម្ភារឧបទេស និងជួយគាំទ្រ ផ្តល់យោបល់ពេលជួបបញ្ហាប្រឈមផ្សេងៗ ពេលចេញបង្រៀនផ្ទាល់ក្នុងថ្នាក់រៀន ឬនៅតាមសាលា៕

អត្ថបទដែលជាប់ទាក់ទង