**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស

ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្វើបទ​បង្ហាញ​​​ជូន​ឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅព្រឹកថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២៤​បានអញ្ជើញធ្វើបទ​បង្ហាញ​​​ជូន​ប្រតិភូ​គណបក្សនៃឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមាន​សន្តិភាព។

ការធ្វើបទបង្ហាញ​នេះ បន្ទាប់ពីសម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម្ពុជាបានឯកភាពឱ្យឯកឧត្តមបណ្ឌិត ឡាំ ជា មកធ្វើបទ​បង្ហាញ​អំពីព្រំដែន​ស្រប​ច្បាប់របស់ព្រះ​រាជា​ណាចក្រកម្ពុជា រវាង​ប្រទេស​ឡាវ-វៀតណាមនិងថៃ តាមការស្នើសុំរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មា​ធិបតេយ្យនៃឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ​នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បាន​មានប្រសាសន៍​ថា ការធ្វើបទបង្ហាញអំពីព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាង គឺមានសារៈសំខាន់ណាស់សម្រាប់ប្រតិភូ​គណបក្ស​ទាំងអស់​នៅក្នុង​ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ត្រូវតែដឹងឱ្យ​ច្បាស់អំពី​ព្រំដែនស្របច្បាប់របស់ខ្មែរ ចៀសវាងការចាញ់​បោកពួកប្រឆាំងជ្រុលនិយមដែលបំភ្លៃការពិតក្នុងបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកជំទាវបានបន្តថា មូលហេតុដែលប្រតិភូគណបក្សធម្មាធិបតេយ្យ​ស្នើ​សុំឱ្យធ្វើបទបង្ហាញ គឺដើម្បីឱ្យ​សមាជិកប្រតិភូគណបក្ស​ទាំង ២៩ នៅក្នុងឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជ្រាបឱ្យច្បាស់អំពីព្រំដែន​ស្របច្បាប់របស់​រាជរដ្ឋាភិបាលដែល​បានធ្វើរួច​ហើយនោះ ដើម្បីចុះទៅ​បង្ហាញ​ពន្យល់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ថ្នាក់មូលដ្ឋានឱ្យ​គាត់​ជ្រាប​ឱ្យ​ដឹងច្បាស់អ្វីខុសអ្វីត្រូវឱ្យ​គាត់​យល់ដឹងឱ្យ​ច្បាស់ឡើងវិញ​អំពីព្រំដែនរបស់យើងសព្វថ្ងៃនេះ។

លោកជំទាវ ពោធិតី សាវត្ថី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទ​បង្ហាញរបស់គណៈកម្មការព្រំដែនហើយ ឧត្តមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ នឹងមានគម្រោងចុះទៅទូទាំងប្រទេសតែម្តង​មិនមែន​ត្រឹមតែខេត្តនៅតំបន់ត្រីកោណអភិវឌ្ឍន៍នោះ ទេ គឺយើង​ធ្វើបទបង្ហាញ​ចុះ​ទៅពន្យល់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្តង។

លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យកាល​ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានដាក់លិខិតគោរព​ជូន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំអញ្ជើញឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋ​លេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា​រវាង​ប្រទេសឡាវ-វៀតណាម និងថៃ ដើម្បីឱ្យប្រតិភូបានយល់ច្បាស់ ដើម្បីជាចំណេះដឹងមូលដ្ឋានគ្រឹះ ងាយស្រួល យកទៅ​ពន្យល់ប្រជាពលរដ្ឋខ្មែរឱ្យពួកគាត់បានយល់ច្បាស់ កុំឱ្យជឿតាមល្បិចកលទុច្ចរិតរបស់ពួកក្រុមជ្រុលនិយមទៀត៕

អត្ថបទដែលជាប់ទាក់ទង