**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ**BREAKING: ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ**កម្ពុជានិងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៥-១៧ ខែមករា**អាជ្ញាធររាជធានីក្យូតូរបស់ប្រទេសជប៉ុន ប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៥ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**នាយករដ្ឋមន្ត្រីជប៉ុន ព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធីបតីអាមេរិកលោក ចូ បៃឌិន ក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម និងបច្ចេកទេសថតរូប និងកាត់តវីដេអូតាមទូរស័ព្ទ**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ**អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព

រដ្ឋមន្ត្រីសាធារណការ៖ រាជរដ្ឋាភិបាល កំណត់យកវិស័យយានយន្តអគ្គិសនីជាវិស័យមួយ ក្នុងការរួមចំណែកជំរុញសន្ទុះ ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បើកសិក្ខាសាលាផ្សព្វផ្សាយពី គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅទីស្តីការក្រសួង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្តអគ្គិសនីជាវិស័យមួយ ក្នុងការចូលរួមចំណែកដល់ការជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យយានយន្តអគ្គិសនី ត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោម វិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែជួយដល់ការ លើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាព សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសន្ទុះនៃការ ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា បានបន្តថា ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ ហើយជាមួយគ្នានេះ ក្រសួងសាធារណការ
និងដឹកជញ្ជូនក៏បាននិងកំពុងខិតខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាល បានកំណត់ ស្របតាម យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូនដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីនឹងកាត់បន្ថយការ បញ្ចេញឧស្ម័នពុលក្នុងសកលលោក ប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់ បន្ថយការស្លាប់មុនអាយុពីប្រមាណ៥,៤លាននាក់ នៅឆ្នាំ២០២០ មកត្រឹមប្រមាណ២,៨លាននាក់ នៅឆ្នាំ២០៥០។

ជាក់ស្តែង ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ គឺស្របទៅនឹងនិន្នាការតំបន់ និងសកលនៃការវិវត្តយ៉ាងឆាប់រហ័សលើវិស័យ
យានយន្តអគ្គិសនី។ គោលនយោបាយជាតិនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗ ផ្អែកលើយន្តការទីផ្សារ និងតាមលទ្ធភាព និងធនធានរបស់រាជរដ្ឋាភិបាល សម្រាប់ចាប់យកកាលានុវត្តភាពថ្មីដែលកំពុងលេចឡើង ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាពនិងកាន់តែមានពិពិធកម្មក្នុងការកសាងភាពធន់ដ៏រឹងមាំ នៃសេដ្ឋកិច្ច -សង្គមកម្ពុជា។ ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់បន្ថែមថា

ការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានេះ បាននិងកំពុងដើរទន្ទឹមគ្នា ទៅនឹងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅក្នុងក្របខណ្ឌនៃនិន្នាការសកលដែលកំពុងមានសន្ទុះយ៉ាងលឿនគួរឱ្យកត់សម្គាល់។ ទោះបីជាមានកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ យានយន្តអគ្គិសនីក៏ពិតមែន ក៏វិស័យយានយន្តអគ្គិសនីនេះចាំបាច់ណាស់ត្រូវទាមទារនូវការគាំទ្រ ពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត និងការដាក់ចេញនូវគោលនយោបាយជាក់លាក់ ។

តាមរបាយការណ៍របស់ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានជម្រាបជូនថា យោងតាមទិន្នន័យរបស់ក្រសួងសាធារណការ ដឹកជញ្ជូន គិតត្រឹមខែ
សីហា ឆ្នាំ២០២៤ ការចុះបញ្ជីយានយន្តអគ្គិសនី មានចំនួន ៣ ៦៧៦គ្រឿង ហើយទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន ២១កន្លែង ដែលមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីលឿនខ្លាំងសរុបចំនួន ២៧ទូ។ ក្នុងស្មារតីរួមចំណែកដោះស្រាយបញ្ហានៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ដែលបំភាយ ចេញពីវិស័យដឹកជញ្ជូន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដោយបានធ្វើការផ្សព្វផ្សាយ បញ្ជ្រៀបការយល់ដឹងអំពីអត្ថប្រយោជន៍នៃការ ប្រើប្រាស់យានយន្តអគ្គិសនី និងបានរៀបចំការតាំងពិពណ៌ អំពីយានយន្តអគ្គិសនីជាបន្តបន្ទាប់។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា គោលនយោបាយជាតិ នេះ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិត និងភាព វៃឆ្លាតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានផ្តល់ការណែនាំមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យធ្វើការសម្របសម្រួល និង ដឹកនាំការរៀបចំគោលនយោបាយយានយន្តអគ្គិសនីរួមមួយ ក្នុងកម្រិតរាជរដ្ឋាភិបាល ដោយត្រូវ កំណត់ច្បាស់លាស់នូវចក្ខុវិស័យ, គោលបំណង, គោលដៅ និងវិធានការគោលនយោបាយដែលអាចអនុវត្តបាន ជាពិសេសការបង្កើតនូវយន្តការស្ថាប័ន សម្រាប់តាមដាន វាយតម្លៃ និងទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយនីមួយៗ ។
ឯកឧត្តមបានបញ្ជាក់បន្តថា គោលនយោបាយជាតិនេះ បានកំណត់នូវគោលដៅច្បាស់លាស់ត្រឹមឆ្នាំ ២០៣០ ឱ្យសម្រេច បានការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធសរុបចំនួន ៣០០០០គ្រឿង, ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុបចំនួន ៧២០ ០០០គ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុបចំនួន ២០០០០គ្រឿង ព្រមទាំងដាក់ ចេញកញ្ចប់វិធានការគោលនយោបាយគន្លឹះៗ ក្នុងន័យជំរុញការប្រើប្រាស់ និងការផ្គត់ផ្គង់យានយន្តអគ្គិសនី ក៏ដូចជាការការពារបរិស្ថាន ដោយមានការកំណត់ក្រសួង ស្ថាប័នទទួលខុសត្រូវអនុវត្តច្បាស់លាស់ នៅក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់ ៕

អត្ថបទដែលជាប់ទាក់ទង