ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តកក់ ស្ថិតក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ រួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការ ក្នុងខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តកក់ ស្ថិតក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសកាន់បិណ្ឌវេនទី១ នេះផងដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងអភិបាលខេត្ត ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ និងបច្ច័យសម្រាប់កសាងមួយចំនួនទៀត។
ឯកឧត្តមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃនេះ គឺប្រារព្ធធ្វើឡើងដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនមាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភព ដែលប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ នឹងទទួលកុសលផលបុណ្យដែលកូន ចៅបានឧទ្ទិស ទៅឱ្យនោះ ៕