ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំក្រុមការងារជំនាញដើម្បីពិនិត្យ និងកែសម្រួលលើដំណើការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.។
កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋាន ថ.ហ.គ ទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ និងមានការចូលរួមពីក្រុមការងារ និងមន្រ្តីជំនាញនៃ ប.ស.ស. ប្រមាណជា២០រូប។
កិច្ចប្រជុំពិភាក្សាខាងលើនេះ ផ្ដោតសំខាន់លើការកែសម្រួលនូវសកម្មភាពមួយចំនួនដែលអនុវត្តលើដំណើការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ដើម្បីធ្វើយ៉ាងណាបង្កឱ្យមានភាពកាន់តែងាយស្រួល ដល់មូលដ្ឋានសុខាភិបាលក្នុងការដាក់ស្នើសុំទូទាត់ ក៏ដូចជានីតិវិធីក្នុងការពិនិត្យ និងទូទាត់សងមូលដ្ឋានសុខាភិបាលវិញប្រកបដោយភាពរហ័ស ត្រឹមត្រូវ និងមានប្រសិទ្ធភាព៕