**យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ**សម្តេចធិបតី៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍**រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុ នៅជំហានទី៣ ជិត១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ**សម្ដេចធិបតី៖ ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**សម្ដេចធិបតី៖ ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ

ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីសក្តានុពលប្រទេសជាតិ ដើម្បីទាក់ទាញការវិនិយោគ ភ្ញៀវទេសចរ និងបង្កើតឱកាសការងារនៅក្នុងស្រុកបន្ថែមទៀត។

ការលើកឡើងនេះនៅក្នុងជំនួបនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ១២នាក់ ដែលនឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីទទួលនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានមានប្រសាសន៍ថា ការទទួលបានអាហារូបករណ៍នៅជប៉ុននេះ គឺជាឱកាសល្អមួយបន្ថែមទៀត ក្នុងការកសាងសមត្ថភាព ទំនាក់ទំនងជាមួយពលរដ្ឋបរទេស ដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាឱកាសផ្សេងៗបន្ថែមទៀតសម្រាប់កសាងជីវិតសម្រាប់ពេលអនាគត។

ជាមួយគ្នានេះ លោកជំទាវថ្លែងថា ក្នុងនាមជាបញ្ញវ័ន្ត ត្រូវបន្តធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយវប្បធម៌ គោលនយោបាយកម្ពុជាទៅបរទេស ដើម្បីបង្ហាញពីសក្ដានុពលរបស់កម្ពុជា និងជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ វិនិយោគិនបរទេស ជាពិសេសជំរុញការបង្កើតការងារនៅក្នុងស្រុកកាន់តែច្រើនថែមទៀត។

លោកជំទាវបានលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងសិក្សារៀនសូត្រពីមុខវិជ្ជារបស់ខ្លួន ស្របតាមបរិបទសង្គម ការប្រែប្រួលបច្ចេកវិទ្យា និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកជំទាវ ក៏បានរំលឹកឱ្យចូលរួមចែករំលែកបទពិសោធន៍ពីបរិបទនៃការវិវត្តវិទ្យសាស្ត្រ សង្គមសាស្ត្រ និងការអប់រំផ្សេងៗដល់និស្សិតកម្ពុជាជំនាន់ក្រោយ។

គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនតាមរយៈ JICA មានចំនួន១២នាក់ ក្រោមកម្មវិធីដូចជា កម្មវិធីអ្នកដឹកនាំសាកល SDGs កម្មវិធីកែលម្អការអប់រំកុមារ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យរ៉ែ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ និងកម្មវិធីរ៉ាប់រងសុខភាពជាសាកល ៕

អត្ថបទដែលជាប់ទាក់ទង