អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ទូទាំងក្រុងតាខ្មៅ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ។
សូមបញ្ជាក់ថា៖ វគ្គបំប៉នសិស្សថ្នាក់ទី១២ ឆ្នាំ២០២៤ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានរយៈពេល ១០សប្តាហ៍ សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ បានចាប់ផ្តើមដំណើរការតាំងពីខែមិថុនា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ សម្រាប់វិទ្យាល័យ ហ៊ុន សែន សេរីភាព, វិទ្យាល័យ ហ៊ុន សែន តាខ្មៅ, វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ និងវិទ្យាល័យ សិត្បូ។ ក្នុងនោះ សម្រាប់ ៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ ការបង្រៀនបំប៉ន មានចំនួន ៧៦ថ្នាក់ មានសិស្ស សរុប ៨៩៤នាក់ និងលោកគ្រូ អ្នកគ្រូ មានចំនួន ៦៣នាក់ ៕