**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ ដែលបង្កឡើងពីការបំពុលដោយប្លាស្ទិក។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញ ចូលរួមទស្សនាកប៉ាល់ Plastic Odyssey ប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក និងជួបសំណេះសមណាលជាមួយនាវិក នាររសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ព្រមទាំងក្រុមការងារនៃកប៉ាល់ Plastic Odyssey ជាច្រើននាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថាកប៉ាល់ Plastic Odyssey បានចូលរួមផ្សព្វផ្សាយ ពីបញ្ហាប្លាស្ទិកដល់ប្រជាពលរដ្ឋ នៅលើពិភពលោកថាបញ្ហាប្លាស្ទិកបង្កគ្រោះថ្នាក់ដល់សុខភាព ដល់អាយុជីវិត ដល់បរិស្ថានទាំងមូលតែម្តង។ ការចូលចតកប៉ាល់ Plastic Odyssey នៅកម្ពុជា ក្នុងការធ្វើដំណើរជុំវិញពិភពលោក ពីប្រទេសបារាំង ឆ្លងកាត់ទៅ អឺរ៉ុប អាហ្រ្វិកនិងអាស៊ី ពីប្រទេសជប៉ុន មកឥណ្ឌូណេស៊ី សិង្ហបុរី និងមកកម្ពុជា នាពេលនេះ បានចូលរួមដោះរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ដោយធ្វើការកែច្នៃប្លាស្ទិកធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗទៀតបាន ជាជាងយកទៅបោះចោល ដល់ប្រជាជនលើពិភពលោក។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងអំណរគុណដល់ក្រុមការងារកប៉ាល់ទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក ស្របនឹងភាពស្អាត ដែលជាសសរស្តម្ភទី១ ដែលបានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ តាមរយៈការអនុវត្តភាពស្អាត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ជាបន្តបន្ទាប់ មិនត្រឹមតែការសម្អាតអនាម័យបរិស្ថាន នៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ប៉ុណ្ណោះទេ យុទ្ធនាការរបស់ក្រសួងបរិស្ថាន ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលក្នុងនោះយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ពេលនេះ មានការចូលរួមពីសិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ជាង៩,៥លាន នាក់នៅទូទាំងប្រទេសកម្ពុជា។ បន្ទាប់មកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី ក្នុង១ថ្ងៃ ក្នុង១សប្តាហ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ យុទ្ធនាករបាននិងកំពុងមានការចូលរួមពីប្រជាពលរដ្ឋជាង២,៥លាននាក់។ ក្រសួងបរិស្ថាននឹងបន្តយុទ្ធនាការជំហានទី៣ គឺការញែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដែលបានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្ត និងការកែប្រែជាទម្លាប់ពីខ្មែរទូទាំងប្រទេស ដើម្បីកម្ពុជាចូលរួមទប់ស្កាត់ ការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក ទទួលបានជោគជ័យ។

គួរបញ្ជាក់ថា កប៉ាល់ Plastic Odyssey ចូលចត និងបំពេញការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២៤ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើដំណើរបេសកកម្មកម្មនៅជុំវិញពិភពលោកអស់រយៈពេល២ឆ្នាំមកហើយ៕

អត្ថបទដែលជាប់ទាក់ទង