ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រៀបចំវេទិកាពិគ្រោះយោបល់ នៅសាលារាជធានីភ្នំពេញ ពិភាក្សាលើប្រធានបទសំខាន់ៗ ៧ចំណុច
ភ្នំពេញ៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានរៀបចំវេទិកាពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
វេទិកាពិគ្រោះយោបល់នេះប្រព្រឹត្តទៅរយៈពេលមួយព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធានស្តីទីព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សារាជធានី ខណ្ឌទាំង១៤ អភិបាល អភិបាលរងរាជធានី ខណ្ឌ ទាំង១៤ ចៅសង្កាត់ ស្នងការរងនគរបាលរាជធានី អធិការនគរបាលខណ្ឌ នាយប៉ុស្តិ៍នគរបាលសង្កាត់ទូទាំងរាជធានីភ្នំពេញ តំណាងក្រសួង និងអ្នកពាក់ព័ន្ធ សរុបចំនួន៣០០នាក់។
អង្គវេទិកាបានពិភាក្សាពិគ្រោះយោបល់លើប្រធានបទសំខាន់ៗ ដូចជា៖
១.ការងារភូមិ សង្កាត់មានសុវត្ថិភាព។
២.ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន។
៣.ការផ្តល់សេវាព្យាបាល និងស្តារនីតិកម្មសម្បាទាអ្នកញៀនគ្រឿងញៀន។
៤.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។
៥.ការងារលទ្ធកម្មរបស់មូលដ្ឋាន។
៦.បញ្ហាប្រើប្រាស់ទឹកស្អាតនៅមូលដ្ឋាន។
៧.ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងរាជធានីភ្នំពេញ និងការងារ ប.ស.ស…។