គណៈប្រតិភូគណៈកម្មការទី៣ ព្រឹទ្ធសភា អញ្ជើញស្វែងយល់អំពីដំណោះស្រាយ ចំពោះបញ្ហាបំពុលដោយផ្លាស្ទិក នៅជុំវិញពិភពលោក
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញចូលរួមក្នុងពិធីធ្វើបទបង្ហាញស្ដីពី សកម្មភាពរបស់នាវាដែលបានសម្អាតផ្លាស្ទិក ការបំពុលលើផ្ទៃទឹកជុំវិញពិភពលោក និងការកែច្នៃកាកសំណល់ផ្លាស្ទីកទៅជាសម្ភារសំណង់ វត្ថុថ្មី និងប្រភពថាមពល ដោយលោក Simon Bernard ប្រធាននាវា Plastic Odyssey នៅកំពង់ផែស្វយ័តភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
កប៉ាល់ Plastic Odyssey បានធ្វើដំណើរជុំវិញពិភពលោក មកពីប្រទេសបារាំង ឆ្លងកាត់ទៅ អឺរ៉ុប អាហ្រ្វិក និងអាស៊ី ពីប្រទេសជប៉ុន មកឥណ្ឌូណេស៊ី សិង្ហបុរី និងមកកម្ពុជា នាពេលនេះ ក្នុងគោលបំណងដំណើរបេសកកម្មជុំវិញពិភពលោកក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាបំពុលដោយផ្លាស្ទិក ដើម្បីចូលរួមដោះរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ដោយធ្វើការកែច្នៃប្លាស្ទិក ធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗទៀតបាន ជាជាងយកទៅបោះចោល ដល់ប្រជាជនលើពិភពលោក។
កប៉ាល់ Plastic Odyssey បានចូលចត និងបំពេញការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក នៅទីក្រុងភ្នំពេញ ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២៤ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើដំណើរបេសកកម្មកម្មនៅជុំវិញពិភពលោកអស់រយៈពេល២ឆ្នាំមកហើយ ៕