**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

ប.ស.ស. នៃក្រសួងការងារ នឹងរៀបចំស្ដង់ចុះបញ្ជីសមាជិក ប.ស.ស. ចល័ត នៅតាមបណ្តាខេត្តចំនួន៤

ភ្នំពេញ៖ ឯកឧត្ដម​ កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងរៀបចំស្ដង់ចុះបញ្ជីសមាជិក ប.ស.ស. ចល័ត នៅតាមបណ្ដាចំនួន៤ គឺខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។

ឯកឧត្ដមរដ្ឋលេខាធិការបន្តថា ការរៀបចំស្តង់នៅតាមបណ្តាខេត្តទាំង៤នេះ គ្រោងនឹងប្រព្រឹត្តទៅតាមគោលដៅដូចជា៖ សម្រាប់ខេត្តសៀមរាប ទីតាំងសាលាសង្កាត់សាលាកំរើក ចាប់ពីថ្ងៃទី១៦ ដល់១៩ ខែកញ្ញា ឆ្នាំ២០២៤, ផ្សារលើធំថ្មី ចាប់ពីថ្ងៃទី៧ ដល់១០ ខែតុលា ឆ្នាំ២០២៤, និងអំឡុងពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ខេត្តកំពង់ចាម ទីតាំង ផ្សារបឹងកុក ចាប់ពីថ្ងៃទី ២៣ ដល់២៦ ខែកញ្ញា ឆ្នាំ២០២៤, គល់ស្ពានគីហ្សូណា ចាប់ពីថ្ងៃទី៦ ដល់៩ ខែតុលា ឆ្នាំ២០២៤។ ខេត្តបាត់ដំបងវិញគឺ ទីតាំងសាលាស្រុកមោងឬស្សី លើកទី១ ចាប់ពីថ្ងៃទី ១៨ ដល់១៩ ខែតុលា ឆ្នាំ២០២៤ និងលើកទី២ ចាប់ពីថ្ងៃទី ២ ដល់៣ ខែវិច្ឆិកា ឆ្នាំ២០២៤, ទីតាំងផ្សារណាត់ លើកទី១ ចាប់ពីថ្ងៃទី២០ ដល់២១ ខែតុលា ឆ្នាំ២០២៤ និងលើកទី២ ចាប់ពីថ្ងៃទី ៤ ដល់៥ ខែវិច្ឆិកា ឆ្នាំ២០២៤។  ខេត្តតាកែវ ទីតាំងផ្សារទន្លាប់ (គិរីវង់) ចាប់ពីថ្ងៃទី២១ ដល់២៤ ខែតុលា ឆ្នាំ ២០២៤ និងទីតាំងផ្សារសំរោងយ៉ោង (បាទី) ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់៣ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការរៀបចំស្តង់ចល័តរបស់ប.ស.ស. នៅតាមបណ្តាខេត្តទាំង៤ ផ្ទាល់នេះ គឺដើម្បីសម្រួលពេលវេលាក្នុងការធ្វើដំណើរដោយផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស.។ សម្រាប់សាកសួរព័ត៌មានបន្ថែមបងប្អូនប្រជាពលរដ្ឋទាំងអស់អាចទំនាក់ទំនងមកលេខ ១២៩៧ និង១២៨៦ ដោយឥតគិតថ្លៃ ២៤ ម៉ោង ក្នុងមួយថ្ងៃ ឬតាមរយៈបណ្តាញសង្គមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង។

ឯកឧត្ដមរដ្ឋលេខាធិការ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅទីតាំងខេត្តទាំងបួន ដែលប.ស.ស. នៃក្រសួងការងារនឹងរៀបចំស្ដង់ចល័តនេះសូមមកចូលរួមមកសាកសួរព័ត៌មានឱ្យបានច្រើនកុះករ និងធ្វើការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ឱ្យបានច្រើន ពីព្រោះប.ស.ស. បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិក ក្នុងនោះសមាជិកប.ស.ស. ទាំងអស់ទទួលបានសេវាថែទាំសុខភាពមួយដោយឥតគិតថ្លៃ  ចំណាយថវិកាតិចប្រចាំខែ កាត់បន្ថយចំណាយលើការពិនិត្យសុខភាពរបស់ពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង