**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាកិច្ចចាប់ផ្តើមក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីប្រវត្តិសាស្ត្រ និងចំណងមិត្តភាពទាក់ទងដ៏យូរលង់រាប់ពាន់ឆ្នាំរវាងកម្ពុជា-ចិន ហើយក្នុងនោះ វប្បធម៌ ចិនជាចំណែកមួយនៅក្នុងបណ្តុំវប្បធម៌របស់កម្ពុជាបន្ទាប់ពីឥណ្ឌា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា កម្ពុជាបានក្លាយជាប្រទេសទី១ ក្នុងការកសាងសហគមន៍ជោគវាសនារួមជាមួយចិន។ លើសពីនេះ កម្ពុជា និងចិន ត្រូវការគ្នាទៅវិញទៅមក និង បំពេញឲ្យគ្នាទៅវិញទៅមកដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែប្រសើរទាំងក្នុងក្របខ័ណ្ឌតំបន់ និង ពហុភាគី តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្តោតលើ៖
(១).គុណតម្លៃ៖ សុខសន្តិភាព សន្តិសហវិជ្ជមាន គោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
(២).ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក៖ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែង និងរឹងមាំ
(៣).ការជួយយឹតយោងគ្នាទៅវិញទៅមក៖ ចំណុចនេះសំដៅលើការកសាងសហគមន៍ជោគវាសនារួម ពោលគឺ បើជោគជ័យគឺជោគជ័យទាំងអស់គ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា កម្ពុជាចំាបាច់ត្រូវពង្រឹងខ្លួនឱ្យរឹងមាំទាំងផ្នែកនយោបាយ, សេដ្ឋកិច្ច, សង្គម, អភិបាលកិច្ច និងធនធានមនុស្ស ជាពិសេសវិស័យអភិបាលកិច្ច និងធនធានមនុស្ស ដើម្បីអាចសម្រេចបានជោគជ័យក្នុងការកសាងជោគវាសនារួមកម្ពុជា-ចិន ដែលភាគីទាំងពីរបានសម្រេចបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដោយផ្តោតលើវិស័យអាទិភាពចំនួន៦ រួមមាននយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតចិន ពិនិត្យ និងបន្ស៊ីគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីផ្សារភ្ជាប់ចក្ខុវិស័យ១០០ឆ្នាំ-ដំណាក់កាលទី២ របស់ចិន ជាមួយនឹងចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ក្នុងន័យកំណត់អាទិភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមលើការតភ្ជាប់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្រ្តផ្សេងទៀតរបស់ចិន។ នៅក្នុងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត បានស្នើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងស្នើបន្តជួយគាំទ្រដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងជំនួបពិភាក្សាការងារជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែមានទំនាក់ទំនងល្អទាំងទ្វេភាគី និងពហុភាគី។ ប្រទេសទាំងពីរមានចក្ខុវិស័យស្របគ្នា ក្នុងការពង្រឹង និងរឹតចំណងមិត្តភាពដែកថែបឱ្យកាន់តែប្រសើរ តាមរយៈការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្នុងតំបន់ និងវេទិកាអន្តរជាតិនានា ៕

អត្ថបទដែលជាប់ទាក់ទង