រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត
ភ្នំពេញ៖ យោងតាមការព្យាករណ៍ធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងរយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះ ព្យុះទី១៣ឈ្មោះ ប៊ីនប៊ីនការ នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបានបក់លើ សមុទ្រអានាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបគ្របដណ្តប់លើភាគកណ្ដាលនៃអាងទន្លេមេគង្គ សមុទ្រ ចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា និងតាមការព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គរបស់គណៈកម្មាធិការ ជាតិទន្លេមេគង្គកម្ពុជា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឃើញថាតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុង ប្រទេសថៃ និងប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់បណ្តាលឱ្យទឹកទន្លេមេគង្គ នឹងហក់ឡើងជាបន្ត បន្ទាប់។
ស្ថានភាពនេះ អាចបង្កឱ្យកើតមាននូវជំនន់ទឹកភ្លៀងគ្រប់ពេលវេលា ពិសេសតំបន់ដែលស្ថិតនៅតំបន់ ងាយរងទឹកភ្លៀងក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ។
ក្នុងន័យនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ) សូមធ្វើការណែនាំ ដល់មន្ទីរ ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដូចខាងក្រោម៖