**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ ស្តីពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ។

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងការណែនាំដល់បណ្តាក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ត និងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះ ក្នុងករណីគ្រោះទឹកជំនន់កើតមានជាយថាហេតុ និងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីស្ថានភាពអាកាសធាតុ ព្យុះទី១៤ ឈ្មោះ ពូលឡាស៊ាន (Pulasan) ជាមួយនឹងសម្ពាធទាបដែលកើតឡើងនៅសមុទ្រចិនខាងត្បូង ធ្វើឱ្យបណ្តាខេត្តមួយចំនួនអាចរងគ្រោះ ដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ ក្នុងនោះក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំដល់ លោកប្រធាន មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ទាំង២៥ សហការជាមួយសាលាគណរាជធានី ខេត្ត និងថ្នាក់ដឹកនាំពាហិរសាសនាគ្រប់និកាយទាំងអស់ ដើម្បីអនុវត្តនូវគោលការណ៍ណែនាំដូចខាងក្រោម៖

-ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ជាប្រចាំ និងដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណី ដែលមានទឹកជំនន់លិចវត្តអារាម សាលាពុទ្ធិកសិក្សាគ្រប់កម្រិត និងអារាមពាហិរ សាសនាផ្សេងៗ ជាពិសេសយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះចំពោះសាមណេរតូចៗ ព្រះសង្ឃជរា បព្វជិតសាសនាជរា និងគរុភណ្ឌវត្តផ្សេងៗ។

-ត្រូវយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់ចង្ហាន់ប្រគេនព្រះសង្ឃ ឬស្បៀងអាហារផ្សេងៗដល់បព្វជិត សាសនា និងជនងាយរងគ្រោះស្នាក់នៅតាមទីអារាមសាសនាដូចជា ជនចាស់ជរា កុមារ និង ជនមានពិការភាព។

-ត្រូវត្រៀមរៀបចំឱ្យមានទីទួលសុវត្ថិភាព នៅតាមអារាមសាសនាសម្រាប់ជាទីស្នាក់នៅ បណ្តោះអាសន្នដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។

-ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំពាហិរសាសនា អាជ្ញាធរមូលដ្ឋាននិងប្រជាបរិស័ទ ទាំងអស់ក្នុងការកៀគរធនធានផ្សេងៗ ពិសេសស្បៀងអាហារ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ។

-ត្រូវចាត់មន្ត្រីបង្គោលក្នុងការសហការជាមួយព្រះមន្ត្រីសង្ឃវត្ត ឬ ជនបង្គោលរបស់ពាហិរសាសនាទាំងអស់ ដើម្បីតាមដានពិនិត្យមើលស្ថានភាព និងត្រៀមវិធានការណ៍ចាំបាច់ ព្រមទាំងផ្តល់កិច្ច អន្តរាគមន៍បន្ទាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ផ្សេងៗ។

-ត្រូវចូលរួមធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់គ្រប់វត្តអារាម និងអារាមពាហិរសាសនាទាំងអស់ ដែលនៅក្នុងតំបន់រងគ្រោះឱ្យយកចិត្តទុកដាក់លើសុខភាព អនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។

-ធ្វើរបាយការណ៍ស្តីពីស្ថានភាពធាតុអាកាសនៃប្រព័ន្ធសម្ពាធទាប ស្ថានភាពទឹកជំនន់ និងផល ប៉ះពាល់លើវិស័យសាសនាឱ្យបានជាប្រចាំ និងទាន់ពេលវេលាមកក្រសួងធម្មការនិងសាសនា។

-ត្រូវសហការជាមួយក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធម្មការនិងសាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដើម្បីធ្វើការវាយតម្លៃពីផលប៉ះពាល់ ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងការធ្វើផែនការ ស្តារឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង