**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្តត្បូងឃ្មុំ នៅបរិវេណសភាពាណិជ្ជកម្មខេត្ត ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងពាណិជ្ជករ ឧស្សាហករ សេវាករ កសិករ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បង្កើតឡើងដោយ អនុក្រឹត្យលេខ១០៤អនក្រ.ប្រក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មានសមាជិកជ្រើសរើសតាំងសរុប១៥រូប ទីប្រឹក្សាសរុប១៤រូប។ ទន្ទឹមនេះ សភាពាណិជ្ជកម្ម មានភារកិច្ចជួយសម្រួលរកទីផ្សារ និងទាក់ទាញអ្នកវិនិយោគដើម្បីចូលរួមអភិវឌ្ឍ សេដ្ឋកិច្ចខេត្ត ក៏ដូចជាការរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចខេត្តតាមរយៈវិស័យឯកជន។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះលោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្ត ដែលជាប់នៅអាណត្តិទី២បន្តទៀត ដើម្បីបន្តការដឹកនាំជាមួយដៃគូវិនិយោគទាំងក្នុងខេត្ត និងទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អោយរៀបចំនូវរចនាសម្ព័ន្ធការងារ ការអនុវត្តតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារទៅតាមច្បាប់ អនុក្រឹត្យ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានបន្តទៀត។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំ ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង បំពេញតួនាទី ជាតំណាងឲ្យពាណិជ្ជករ ឧស្សាហករ សេវាករ កសិករ និងការពារផលប្រយោជន៍រួមឲ្យប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណា បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងនៅតែសហការគាំទ្រជានិច្ច រាល់ដំណើរការរបស់សភាពាណិជ្ជកម្ម សំដៅធ្វើយ៉ាងណាឲ្យប្រព្រឹត្តទៅដោយរលូននិងល្អប្រសើរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម តាមរយៈការបង្កើននូវទំនាក់ទំនងល្អ ជាមួយដៃគូវិនិយោគឲ្យកាន់តែច្រើនឡើង ដើម្បីធ្វើការអភិវឌ្ឍរីកចម្រើនទ្វេរឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង