លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងលោកជំទាវ HELENE BUDLIGER ARTIEDA រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ចនៃសហព័ន្ធស្វីស ក្នុងគោលបំណងពិនិត្យនិងអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងសហព័ន្ធស្វីស ក៏ដូចជាផ្លាស់ប្តូរយោបល់លើការវិវត្តសេដ្ឋកិច្ចតំបន់និងសកល៕