**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ

ភ្នំពេញ៖ នាសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី ចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទរវាង ភាគីដើមបណ្តឹង លោក សួន គឹមសុង និងភាគីចុងបណ្តឹង លោក អៀង ណារិន ពាក់ព័ន្ធនឹងដីដែលមានទីតាំងស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល, តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល, ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចខេត្តកណ្តាល, អភិបាលស្រុកកៀនស្វាយ, ប្រធាការិយាល័យភូមិបាលស្រុកកៀនស្វាយ, អាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់, ភាគីដើមបណ្ដឹង, ភាគីចុងបណ្តឹង ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អធិការកិច្ច និងគណៈប្រតិភូអង្កេតស្រាវជ្រាវ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់បេសកកម្មឱ្យក្រសួងអធិការកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ច ដែលក្នុងនោះការងារទទួលពាក្យបណ្តឹង អង្កេតស្រាវជ្រាវ និងដោះស្រាយបណ្ដឹង ជាការងារអាទិភាពមួយដែលក្រសួងបាននឹងកំពុងបំពេញការងារយ៉ាងសកម្ម។ ជាក់ស្តែង ថ្ងៃនេះក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដោះស្រាយបណ្តឹង និងបានបិទបញ្ចប់វិវាទជាស្ថាពររវាងគូភាគីតាមបែបបទនីតិវិធីច្បាប់ជាធរមាន ប្រកបដោយតម្លាភាព យុត្តិធម៌ និងឥតលម្អៀង ដោយឈរលើយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ផងដែរថា នេះជាការដោះស្រាយបញ្ចប់វិវាទដោយសះជាលើកទី៥២ ក្រោមការសម្របសម្រួលរបស់ក្រសួងអធិការកិច្ច និងការចូលរួមសហការពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ជាលទ្ធផលទទួលបាន គូភាគីបានឯកភាព និងព្រមព្រៀងដូចខាងក្រោម៖
១)- គូភាគីបានឯកភាពបញ្ចប់វិវាទទាំងស្រុង និងចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ដោយបានសម្បទានឱ្យគ្នាទៅវិញទៅមក។
២)- គូភាគីបានព្រមព្រៀងទទួលយកចំណែកដី និងថវិកា ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ។
៣)- គូភាគីបានឯកភាពដកនូវរាល់ពាក្យបណ្ដឹងដែលធ្លាប់បានដាក់ទៅគ្រប់ស្ថាប័នទាំងអស់នាពេលកន្លងមក។
៤)- គូភាគីបានឯកភាពក្នុងការបញ្ឈប់ និងបញ្ចប់នូវគ្រប់រូបភាពទាំងអស់ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ភាគីម្ខាងៗ តាមគ្រប់មធ្យោបាយ មានជាអាទិ៍ សារព័ត៌មាន និងបណ្តាញសង្គមនានា។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈប្រតិភូក្រសួងអធិការកិច្ច និងការផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ ពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋបាលខេត្តកណ្តាល, មន្ទីរជំនាញពាក់ព័ន្ធ, រដ្ឋបាលស្រុកកៀនស្វាយ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងឆន្ទៈចូលរួមបញ្ចប់វិវាទរបស់គូភាគីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង