**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam

ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានចាប់អាម្មរណ៍លើការប្រើប្រាស់សេវាអត្តសញ្ញាណកម្មសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដែលមានភាពលឿនរហ័ស និងនវានុវត្តន៍ ស្របតាមបរិបទសកលលោក នាពេលបច្ចុប្បន្ននេះ។

ជាក់ស្តែង រយៈពេលមួយឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺយុវជនជាង ៦ម៉ឺននាក់បានទាញយកកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម GDI eServices ដើម្បីយកទៅប្រើប្រាស់តាមទូរស័ព្ទដៃឆ្លាតវៃក្នុងប្រព័ន្ធ Android និង IOS ដោយឥតគិតថ្លៃ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលផ្តោតជាពិសេសលើបច្ចេកវិទ្យាឌីជីថល។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ(សុខៈ)។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានកត់សម្គាល់ថា អត្រាកំណើនការប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបង្ហាញពីកម្រិតចំណេះដឹង ការអប់រំ និងគុណភាពជីវិតខ្ពស់របស់ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ន ស្របនឹងគោលនយោបាយជំរុញបច្ចេកវិទ្យាឌីជីថលប្រកបដោយចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់របស់រាជរដ្ឋាភិបាល។

លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់លើការជំរុញបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីជំរុញការផ្តល់សេវាសាធារណៈលឿន រហ័ស តម្លាភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋទូទាំងប្រទេសក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងនោះ ចំពោះការងារនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាអត្តសញ្ញាណកម្មតែមួយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានធ្វើទំនើបកម្មបច្ចេកវិទ្យាលើកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម GDI eServices ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រយៈពេលមួយឆ្នាំនេះ មានប្រជាពលរដ្ឋចំនួន ៣២,៤០០នាក់ បានទាញយកកម្មវិធីតាមប្រព័ន្ធទូរស័ព្ទ Android និងតាមប្រព័ន្ធទូរសព្ទ IOS ចំនួន ៣៣,៣១៧នាក់ ដែលជាអត្រាកំណើនមួយគួរឱ្យកត់សម្គាល់។ ហើយ បើគិតចាប់ពីពេលដំណើរការបង្កើតកម្មវិធីនេះមកដល់បច្ចប្បន្នវិញ មានទិន្ន័យទាញយកទៅប្រើប្រាស់សរុបចំនួនប្រមាណ ១៩ម៉ឺននាក់ ក្នុងនោះ ប្រព័ន្ធទូរសព្ទ Android មានចំនួនរហូតដល់១០៨,០០០នាក់ និងតាមរយៈប្រព័ន្ធទូរសព្ទ IOS មានចំនួន ៨០,៦០៨នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានបង្កើត App GDI eServices ឡើង ក្នុងគោលបំណងផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការស្វែងរកអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬឯកសារផ្សេងៗដែលបានបាត់។ កម្មវិធីនេះក៏អាចជួយពិនិត្យមើលថាតើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានថតរួច ធ្វើហើយឬនៅ ក្រៅពីនេះ ក៏បានបញ្ចូលនូវព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមទាញយកកម្មវិធី GDI eServices ឱ្យបានគ្រប់គ្នា ដើម្បីជាប្រយោជន៍លឿនរហ័ស និងតម្លាភាពក្នុងការទទួលបានសេវាអត្តសញ្ញាណកម្មសាធារណៈ។

គួរបញ្ជាក់ថា កម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) គឺជាកម្មវិធីទូរស័ព្ទវៃឆ្លាតដែលមានអត្ថប្រយោជន៍ ដូចជា ១. ប្រជាពលរដ្ឋទទួលបានព័ត៌មានស្ដីអំពីសេវាកម្មអត្តសញ្ញាណកម្មទាំងអត្រានុកូលដ្ឋាន ស្ថិតិប្រជាពលរដ្ឋ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន ២. ប្រជាពលរដ្ឋអាចប្រកាសផ្សាយឯកសារអត្តសញ្ញាណកម្មដែលបាត់បង់ឬរើសបាន ៣. សួរនាំពីបញ្ហា ឬចម្ងល់ផ្សេងៗ ព្រមទាំងទទួលបានចម្លើយពីមន្រ្តីជំនាញប្រចាំការពាក់ព័ន្ធសេវាកម្មអត្តសញ្ញាណកម្ម ៤. តាមដានដំណើការឯកសារបន្ទាប់ពីស្នើសុំ ៥. ស្គែនកូដឯកសារអត្តសញ្ញាណកម្ម និង៦. ស្វែងរកទីតាំងផ្ដល់សេវាអត្តសញ្ញាណកម្ម៕

អត្ថបទដែលជាប់ទាក់ទង