មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន
ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យគឿងឧបភោគបរិភោគនៅផ្សារសាមគ្គីក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងទំនិញមិនអនុលោមភាព ដែលបង្ករឱ្យមានផលប៉ះពាល់ដល់ខុសភាពអ្នកប្រើប្រាស់។
ក្នុងឱកាសនោះ មន្រ្តីជំនាញបានពិនិត្យទៅលើមុខទំមួយចំនួន រួមមាន៖ មីលឿង សរសៃគុយទាវស្រស់ ពពុះសណ្តែក នំបាញ់ឌុក មឹកស្រស់ បង្គាស្រស់ ខ្ញីហាន់ និងសណ្តែកបណ្តុះស្រស់ ជាដើម។
ជាលទ្ធផល ក្នុងចំណោមសំណាកគំរូដែលបានត្រួតពិនិត្យខាងលើពុំមានសារធាតុគីមីហាមឃាត់ឡើយ។ ជាមួយគ្នានេះ មន្រ្តីជំនាញបានចែកជូនផ្ទាំងរូបភាព (Poster) អំពីសុវត្ថិភាពម្ហូបអាហារចំនួន ១២ផ្ទាំង ផងដែរ៕