មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហានជំនាន់ទី៧ កងពលតូចលេខ៧០ កងទ័ពជេីងគោក នៅសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី។
លោកមេបញ្ជាការកងពល បានមានប្រសាសន៍ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់កងទ័ព ជាពិសេសយោធិនវ័យក្មេង។
ផែនការហ្វឹកហ្វឺន បានបន្តជម្រុញអោយយោធិនមានសមត្ថភាព និងគុណភាពហ្វឹកហ្វឺន បង្កើនសមត្ថភាពដល់កងទ័ពអោយបានយល់ដឹងកាន់តែច្បាស់ពីវិន័យសណ្តាប់ធ្នាប់ ច្បាប់លក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្សេងៗ ដល់យោធិនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបម្រេីជាតិមាតុភូមិ។
ចុងបញ្ចប់នៃកម្មពិធី លោកឧត្តមសេនីយ៍ឯក ហែម ថា បានអញ្ជេីញប្រគល់លិខិតបញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម និងជូនពរដល់សិក្ខាកាមទាំងអស់ជួបតែពុទ្ធពរទាំង ប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡេីយ៕