**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ

ភ្នំពេញ៖ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា (គ.ច.ព.ក) បានណែនាំដល់សមត្ថកិច្ចតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករដែលត្រូវចេញចូល តាមព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅសម្រាប់អនុវត្តបន្ដរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណៈកម្មការចំពោះកិច្ច ព្រមទាំងអភិបាលខេត្តជាប់ព្រំដែនទាំងអស់ ដែលបំពេញការងារបានយ៉ាងល្អនាពេលកន្លងមក ក្នុងនោះមានទាំងកិច្ចសហការជាមួយភាគីថៃ ដើម្បីបំពេញកិច្ចការងារជូនពលករដែលចេញចូលតាមព្រំដែន។ បន្ថែមពីនេះ បានកោតសរសើរដល់កម្លាំង និងសមត្ថកិច្ចទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែន សំដៅរួមគ្នាកាត់បន្ថយភាពអសកម្ម។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានបន្ថែមថា ជាមួយលទ្ធផលដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្ដដោះស្រាយផងដែរ ដើម្បីធ្វើយ៉ាងណាអនុវត្តឲ្យបាននូវស្មារតីមុតស្រួច តាមទិសដៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបង្ហាញពីការទទួលខុសត្រូវចំពោះពលករ ជួយសម្រួលឲ្យពលករទៅបម្រើការងារដោយស្របច្បាប់។

ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានណែនាំឲ្យគ្រប់តួអង្គភាពពាក់ព័ន្ធ ត្រូវឯកភាពគ្នាពង្រឹងសេវាតាមព្រំដែន ដើម្បីឲ្យពលករ និងពលរដ្ឋចេញចូលតាមព្រំដែន កាត់បន្ថយការកោសរួសក្រៅផ្លូវការ និងការប្រឈមនានា។ លើសពីនេះ លើកទឹកចិត្ត និងជំរុញឲ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ដែលក្នុងនោះ អភិបាលខេត្ត និងកម្លាំងជំនាញសមត្ថកិច្ចទ្វេភាគីទាំងនគរបាល អន្ដោប្រវេសន៍ ទាហាន និងគយជាដើមត្រូវជួបប្រជុំទៀងទាត់ បើមានសំណូមត្រូវដោះស្រាយជាក់ស្ដែង ជាមួយភាគីថៃ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដាក់ចេញទិសដៅឲ្យពង្រឹងសមត្ថកិច្ចជំនាញនៅតាមព្រំដែន និងបង្កើនកិច្ចសហការជាមួយភាគីថៃ, លើកកម្ពស់ការផ្សព្វផ្សាយអប់រំដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់អំពីបញ្ហាសមត្ថកិច្ចនៅតាមព្រំដែន ពោលត្រូវផ្សាយអំពើល្អត្រឡប់ទៅវិញ នូវអ្វីដែលសមត្ថកិច្ចបានបំពេញនាពេលកន្លងមក ទៅតាមគ្រប់រូបភាពទាំងអស់។

បន្ថែមពីនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក្រើនរំលឹកដល់លេខាធិការដ្ឋាន ត្រូវពង្រឹងក្រុមប្រចាំបញ្ជា ពង្រឹងទំនាក់ទំនង និងធានាដល់ការបូកសរុបរបាយការណ៍ឆ្លើយតប។ ឯកឧត្ដមសន្ដិបណ្ឌិត ក៏បានលើកទឹកចិត្តក្រុមការងារជំនាញ២ក្រុម ត្រូវបន្ដចុះតាមបណ្ដាព្រំដែន ដោយជួបផ្ទាល់ជាមួយសមត្ថកិច្ច ពលករ ភាគីថៃ និងអាជ្ញាធរខេត្ត ព្រមទាំងសង្កត់ធ្ងន់ថា «យើងរួមគ្នា ជួយពលករចេញចូលតាមព្រំដែន កាត់បន្ថយភាពស្មុគស្មាញ»។

ក្នុងរបាយការណ៍របស់ឯកឧត្ដមសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ច.ព.ក បានឲ្យដឹងថា អស់រយៈពេលមួយឆ្នាំកន្លងមកនេះ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានលទ្ធផលជាវិជ្ជមាន ឆ្លើយតបតាម សំណូមពររបស់រាជរដ្ឋាភិបាល និងទទួលបាននូវការសាទរយ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលករដែលមានតម្រូវការធ្វើដំណើរចេញ ចូលឆ្លងកាត់ព្រំដែន៕

អត្ថបទដែលជាប់ទាក់ទង