**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង**បណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធ Zoom**មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងគុយបានៅសប្តាហ៍ក្រោយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥

អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ ស្ដីពីការព្រួយបារម្ភទឹកហូរដាច់ផ្លូវក្នុងស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកៀនស្វាយ បានចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ ស្ថិតនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ផ្លូវនេះរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គហូរច្រោះមានប្រវែងប្រមាណ ៥០ម៉ែត្រ ប៉ុន្តែបច្ចុប្បន្នពុំទាន់មានផលប៉ះពាល់ដល់ដំណាំ សត្វចិញ្ចឹម និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋនោះទេ។ ផ្លូវនេះផ្ដល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដឹកកសិផលទៅលក់នៅទីផ្សារ និងបម្រើឱ្យប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ សម្រាប់ធ្វើដំណើរឆ្លងកាត់ ហើយបន្ទាប់ពីមានការខូចខាតដោយទឹកហូរកាត់ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់ទីនោះបានទេ តែដោយមានការសម្របសម្រួលពីថ្នាក់ស្រុក បានស្នើសុំឱ្យប្រជាពលរដ្ឋធ្វើដំណើរបណ្ដោះអាសន្ននៅផ្លូវឯកជនមួយកន្លែង ក្នុងរដូវវស្សានេះ។

មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានស្នើដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល នៅពេលទឹកស្រកអស់ ស្នើចុះសិក្សាផ្លូវនេះដើម្បីធ្វើស្ពាន និងសាងសង់ជាផ្លូវបេតុងសម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋ ពិសេសបញ្ចៀសនូវការជនលិចនៅឆ្នាំក្រោយៗបន្តទៀត។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុក សូមមានការយកចិត្តទុកដាក់ខ្ពស់ និងតាមដានជាប់ជាប្រចាំ នូវសភាពការណ៍ទឹកជំនន់ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។

ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់នាររដូវទឹកជំនន់នេះ ពិសេសក្មេងតូចៗ និងចាស់ជរា មិនត្រូវឱ្យពួកគាត់នៅក្បែរទឹក ឬចុះលេងទឹកឡើយ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងដែលនឹកស្មានមិនដល់ ៕

អត្ថបទដែលជាប់ទាក់ទង