**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការបានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍ចំពោះ ឯកអគ្គរដ្ឋទូត ដែលបានទទួលការតែងតាំងថ្មី និងបានបង្ហាញនូវស្មារតីសុទិដ្ឋិនិយមចំពោះកិច្ចសហការរវាងប្រទេសទាំងពីរ ដែលកន្លងមកតែងតែមានផ្លែផ្កាទាំងក្នុងក្របខ័ណ្ឌទេ្វភាគី និងក្របខ័ណ្ឌអាស៊ាន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលកន្លងមក។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណដល់ស្ថានទូតអូស្ត្រាលី និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយសម្របសម្រួលឱ្យគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមដំណើរទស្សនកិច្ចសិក្សា នៅប្រទេសអូស្ត្រាលីស្តីពី «ការឈ្វេងយល់អំពីប្រតិបត្តិការការងាររបស់ក្រសួងសម្របសម្រួលកិច្ចការរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីអូស្រ្តាលី ដើម្បីពង្រឹងការអនុវត្តការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅកម្ពុជា» ក្នុងអំឡុងខែឧសភាកន្លងមកនេះ។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងបានរំលឹកអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ដែលមានរយៈកាលប្រមាណ ៧២ឆ្នាំមកហើយ ជាពិសេសបានរំលឹកអំពីការចូលរួមរបស់ប្រទេសអូស្ត្រាលី ក្នុងតួនាទីជាអ្នកថែរក្សាសន្តិភាពក្នុងក្របខណ្ឌអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលហៅកាត់ថា UNTAC។ ក្នុងស្មារតីនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលត្រូវបានចាត់ទុកជាដៃគូយ៉ាងសំខាន់របស់ប្រទេសអូស្ត្រាលី។

នៅក្នុងជំនួបនេះផងដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិស័យហិរញ្ញវត្ថុ និងធនាគារ វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតនៃសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានឯកភាពគ្នាចំពោះភាពចាំបាច់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងស្មារតីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំផ្ទាល់ លើការដ្ឋានការងារកែទម្រង់សំខាន់ៗ ដូចជាក្នុងវិស័យទេសចរណ៍ ក៏ដូចជានៅក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច ការសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយកម្រៃដឹកជញ្ជូន ចំណាយនិងបន្ទុកអនុលោមភាពមិនចាំបាច់នានា និងការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្ម និងជាពិសេសកំពុងគិតគូរអំពីការរៀបចំក្របខ័ណ្ឌទាក់ទាញវិនិយោគិនពីក្រៅប្រទេស រួមទាំងប្រទេសអូស្ត្រាលីផងដែរ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

សម្រាប់កិច្ចសហប្រតិបត្តិការទៅមុខ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជំរុញឱ្យមានការសហការបន្ថែមលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment) ព្រមទាំងការលើកកម្ពស់ធនធានមនុស្ស សំដៅពង្រឹងអភិបាលកិច្ចក្នុងក្រសួង ស្ថាប័ន ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាទៅថ្ងៃមុខ៕

អត្ថបទដែលជាប់ទាក់ទង