**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងអំពីលក្ខខណ្ឌចាំបាច់កំណត់តាមផ្លូវច្បាប់មួយចំនួន ដើម្បីឲ្យមន្ដ្រីនគរបាល ឬមន្ដ្រីអាវុធហត្ថ អាចទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ពោលត្រូវតែឆ្លងកាត់ការតែងតាំងដោយប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ រួមជាមួយរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ហើយត្រូវតែស្បថនៅមុខសាលាឧទ្ធរណ៍ជាចាំបាច់។

ការលើកឡើងរបស់ ឯកឧត្តម ប៊ុន ហ៊ុន ដែលជាអ្នកជំនាញផ្នែកច្បាប់រូបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងបិទសិក្ខាសាលាស្តីពីតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនងទំនងជាមួយស្ថាប័នតុលាការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការកងរាជអាវុធហត្ថ ព្រមទាំងមន្ដ្រីនគរបាល និងអាវុធហត្ថជាច្រើនរូបទៀត។

ត្រង់ចំណុចនេះ ឯកឧត្តម ប៊ុន ហ៊ុន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឲ្យបាននីតិសម្បទាពេញលេញជាមន្ដ្រីនគរបាលយុត្តិធម៌ ត្រូវមានការតែងតាំងដោយប្រកាសរួមរវាងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ជាមួយនឹងរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ រួចបញ្ជូនទៅស្បថនៅសាលាឧទ្ធរណ៍ដែលមានសមត្ថកិច្ច»។

ឯកឧត្តម ប៊ុន ហ៊ុន បានគូសបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ ក៏ជាតួអង្គចូលរួមចំណែកលើកកម្ពស់ធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដរាបណាធនធានមនុស្សក្នុងវិស័យយុត្តិធម៌មានគុណភាពខ្ពស់ ការអនុវត្តការងារកាន់តែមានគុណភាពខ្ពស់ ការចាត់ការតាមនីតិវិធីកាន់តែមានប្រសិទ្ធភាពខ្ពស់ ច្បាស់លាស់ ត្រឹមត្រូវ នោះនឹងឈានដល់ការពង្រឹងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់ប្រធានអង្គភាព នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវរៀបចំឯកសារដើម្បីស្នើមកកាន់ក្រសួងមហាផ្ទៃតាមឋានានុក្រម ដើម្បីបំពេញនីតិសម្បទាជាមន្ដ្រីនគរបាលយុត្តិធម៌ ជូនដល់មន្ដ្រីនគរបាលរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ព្រោះបើមិនមាននីតិសម្បទាជាមន្ដ្រីនគរបាលយុត្តិធម៌ទេនោះ មិនអាចធ្វើការស្រាវជ្រាវស៉ើបអង្កេត ចុះហត្ថលេខាលើកំណត់ហេតុ ឬកសាងសំណុំរឿងបទល្មើសបញ្ជូនទៅតុលាការបានឡើយ។

សូមជម្រាបថា អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមពីគ្រប់អង្គភាព និងស្ថាប័នពាក់ព័ន្ធនៅទូទាំងប្រទេស រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋានរាជធានី-ខេត្តទាំង២៥ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញានៃស្ថាប័នអយ្យការ ចៅក្រមនៃស្ថាប័នតុលាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ព្រមទាំងគណៈមេធាវី ដែលមានចំនួនសរុបប្រមាណ៦០០នាក់។

គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះ រួមមាន៖
ទី១៖ ផ្តល់ឱកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន៖ ព្រះរាជាអាជ្ញា ចៅក្រម មេធាវី និងមន្ត្រីនគរបាលយុត្តិធ៌ ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឈានទៅដល់ការ ធ្វើកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ លើការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌសម្រាប់ពេលបច្ចុប្បន្ននិង អនាគត។

ទី២៖ ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការនីតិ វិធីនៃរឿងក្តីព្រហ្មទណ្ឌ ជាពិសេសក្នុងដំណាក់កាល នៃការបំពេញតួនាទី និងភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

ជាមួយគ្នានេះ ឯកឧត្តម ប៊ុន ហ៊ុន ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានផ្ដល់ទីតាំងសម្រាប់រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ នៅសាលប្រជុំធំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង