តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ត្រៀមកម្លាំងអន្តរាគមន៍ និងសម្ភារ: សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ បានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងសម្ភារ: ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
លោកមេបញ្ជាការរង នាយសេនាធិការ បានផ្សព្វផ្សាយដល់កម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមប្រុងប្រៀប មធ្យោបាយ និងសម្ភារៈ តាមផែនការរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ដើម្បីចល័តដោះស្រាយជួយប្រជាពលរដ្ឋបានទាន់ពេលវេលា៕