**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្តម អ៊ុក រ៉ាប៊ុន អញ្ជើញសំណេះសំណាល សួរសុខទុក្ខអតីតយុទ្ធជនចំនួន ១១០គ្រួសារ ដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខបងប្អូនអតីតយុទ្ធជនចំនួន ១១០គ្រួសារ ដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ពិធីមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឯកឧត្តម អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និង កងកម្លាំងទាំងបីប្រភេទ ជាច្រើនរូប។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានលើកឡើងនូវ កាយវិការដ៏ថ្លៃថ្លារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត បានសបញ្ជាក់ឲ្យឃើញនូវគោលជំហរ និង ការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជន គ្រួសារកងទ័ព បើទោះបីជាកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញក្តី ក៏មិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និង អាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ខ្លះធ្លាក់ឈឺ ខ្លះធ្លាក់ខ្លួនពិការ ខ្លះទៀតបានបាត់បង់ជីវិតរហូតប្រទេសជាតិទទួលបាននូវសេចក្តីសុខសាន្តត្រានមកទល់សព្វថ្ងៃនេះ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយអតីតយុទ្ធជន នាពេលនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានធ្វើសកម្មភាពមនុស្សធម៌គ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង បានទាន់ពេលវេលា ចុះជួយដល់បងប្អូនប្រជាពលរដ្ឋ អតីតយុទ្ធជន គ្រួសារយុទ្ធជន ជនពិការ ជនចាស់ជរាគ្មានទីពឹង ជាដើម។

ឯកឧុត្តមបានបន្តថា តម្លៃនៃសុខសន្តិភាព ដែលកើតមានឡើងដោយកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៍ឈ្លាសវៃ និង ប៉ិនប្រសព្វ របស់ប្រមុខរាជរដ្ឋាភិបាល អាចឲ្យយើងធ្វើកិច្ចការងារមនុស្សធម៌បានជាច្រើនដោយមិនត្រឹមតែកងកម្លាំងយោធពលខេមរភូមិន្ទទេ ក្នុងនោះអាចធ្វើកិច្ចការងារមនុស្សធម៌ជាច្រើនជូនដល់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ទាំងអស់នេះជាកត្តាសុខសន្តិភាពបានធ្វើឲ្យប្រទេសជាតិជាប្រទេសក្រីក្រ ប្រែក្លាយមកជាប្រទេសមួយដែលមានចំណូលជាមធ្យម និងមានការអភិវឌ្ឍនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យផងដែរ ។

នៅក្នុងពិធីឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានរៀបចំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ដោយមានការចូលរួមសហការឧបត្ថម្ភពី ឯកឧត្តម អភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាល ក្រុង/ស្រុក ទាំង០៨ ក្នុងនោះមាន អង្ករ ២,៧៥០គីឡូក្រាម មី១១០ ត្រីខ១១០យួរ ទឹកត្រី១១០យួរ ទឹកស៊ីអ៉ីវ១១០យួរ ថវិកា១១លានរៀល សម្រាប់ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនទាំង១១០គ្រួសារ ក្នុង០១គ្រួសារ ទទួលបាននូវអង្ករ; មី; ទឹកត្រី; ទឹកស៊ីអ៉ីវ; ត្រីខ; រួមនឹងថវិកាចំនួន១០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង