ព្រឹត្តិការណ៍ពិសេសដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនសំបុត្រផ្ញើតាមរយៈពពក៖”រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” ប្រារព្វឡើងនៅទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ា
នៅថ្ងៃទី ១៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្វឡើងនៅទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ា។ភ្ញៀវកិត្តិយសជិតមួយរយរូប មានបូករូមទាំងមន្ត្រីរដ្ឋាភិបាល អ្នកទទួលខុសត្រូវនៃប្រព័ន្ធផ្សព្វផ្សាយ និងតំណាងគ្រឹះស្ថានអប់រំនិងវប្បធម៌ មកពីប្រទេសនីហ្សេរីយ៉ា អាហ្រ្វិកខាងត្បូង ហ្គាណា សៀរ៉ាឡេអូន និងស៊ូដង់ខាងត្បូងជាដើមបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងក្នុងសុន្ទរកថាថា ក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការព្រឹត្តិការណ៍ពិសេស “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” នៅទូទាំងពិភពលោក មិត្តភក្តិមកពីប្រទេសចំនួនជាង ៦០ បាននិទានរឿងរ៉ាវអំពីទំនាក់ទំនងជាមួយចិនចំនួនជាង ១៦០០ ។ យើងនឹងចាត់ទុកការពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនលើផ្ទៃអន្តរជាតិ ការជំរុញការសន្ទនាផ្នែកអរិយធម៌សកល និងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនជាបេសកកម្មរបស់ខ្លួន ដើម្បីពួតដៃគ្នាដើរឆ្ពោះទៅមុខនិងចារទំព័រថ្មីក្នុងដំណើរកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
លោក Jafaru Yakubu ប្រធានគណៈកម្មការទំនាក់ទំនងនីហ្សេរីយ៉ា-ចិននៃសភាតំណាងរាស្ត្រសហព័ន្ធនីហ្សេរីយ៉ាបានថ្លែងថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងកែលម្អការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនីហ្សេរីយ៉ា និងទ្វីបអាហ្រ្វិកទាំងមូល។ សកម្មភាពការទូតក្នុងសង្គមស៊ីវិលមួយចំនួនដែលរៀបចំធ្វើដោយប្រទេសចិនក៏បានតាំងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការពង្រឹងចំណងមិត្តភាពរវាងប្រជាជននីហ្សេរីយ៉ានិងចិន៕