**រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិ**អតីតអ្នកគាំទ្របក្សប្រឆាំង ១៤៦នាក់ ស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ស្រុកឱរ៉ាល់**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**ចិនបាញ់បង្ហោះផ្កាយរណប Tianqi ថ្មី**សភាអាមេរិកអនុម័តច្បាប់ដើម្បីបង្កើនការការពារសម្រាប់បេក្ខភាពប្រធានាធិបតីបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលោក ត្រាំ**យ៉ាងហោចណាស់មនុស្ស១២នាក់ស្លាប់ និង៦៦នាក់រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងបេរូត**ក្រុម Hezbollah បញ្ជាក់​ថា​មេដឹកនាំ​ជាន់​ខ្ពស់​របស់ខ្លួន ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល**ស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសចិនរាយការណ៍ពីកំណើន ៧ភាគរយនៃទ្រព្យសកម្មសរុប**ចិន​ពង្រឹង​ការគ្រប់គ្រង​ទឹកជំនន់​ចំពេល​មាន​ឥទ្ធិពល​ព្យុះ​ទីហ្វុង​បី​ដង​**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញា**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជួយឧបត្ថម្ភគាំទ្រដល់ការ វះកាត់ឆ្អឹងកងចង្កេះ និងព្យាបាលជំងឺរបស់លោកពូ ឃឿន វ៉េត មកពីក្រុងរុនតាឯក**អាជ្ញាធរខេត្តចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមការងារ ស.ស.យ.ក. វិស័យមហាផ្ទៃ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ រួមមានស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល**សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រៀបចំធ្វើនៅក្រុងRiyadhរដ្ឋធានាធីអារ៉ាប៊ីសាអូឌីត**ព្រឹត្តិការណ៍ពិសេសដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនសំបុត្រផ្ញើតាមរយៈពពក៖”រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” ប្រារព្វឡើងនៅទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ា**ពន្ធដារ ចេញសេចក្តីណែនាំ ពីការអនុវត្តកាតព្វកិច្ចសារពើពន្ធ ចំពោះការជួលអចលនទ្រព្យ**ឯកឧត្តម អ៊ុក រ៉ាប៊ុន អញ្ជើញសំណេះសំណាល សួរសុខទុក្ខអតីតយុទ្ធជនចំនួន ១១០គ្រួសារ ដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ**ក្រសួងធនធានទឹក៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងជាបន្តបន្ទាប់**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤

អាជ្ញាធរខេត្តចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤​ អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋក្នុងភូមិ បានចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ និងការការតាំងពិពណ៌អាហារយ៉ាងសម្បូរបែប ការសម្តែងពីក្រុមសិល្បៈករខ្មែរ និងបរទេស​(រយៈពេល២ថ្ងៃ​ ថ្ងៃទី២១-២២​ ខែកញ្ញា​ ឆ្នាំ២០២៤) នៅសង្កាត់សាលាកំរើក ក្រុងសៀមរាបដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប ដោយផ្តើមចេញពីផ្លូវលេខ២៦ នៃភូមិវត្តបូព៌​ ក្រោមអធិបតីភាព​ លោក យុន លីនណេ​ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ​ អង្គភាព​ និងបងប្អូនប្រជាពលរដ្ឋ។

លោក យុន លីនណេ ភូមិវត្តបូព៌ទាំងមូលបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេសប្រចាំឆ្នាំ២០២២​ ដែលត្រូវបានផ្សាយបន្តដោយ CNN ព្រមទាំងមានការសរសេររៀបរាប់ពីសកម្មភាព ដែលទេសចរគួរធ្វើនៅភូមិវត្តបូព៌ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏ចំណាស់របស់ខេត្តសៀមរាប ជាពិសេសសំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូព៌។ ទន្ទឹមនោះ ទីអារាមមួយនេះក៏បាននឹងកំពុងសាងសង់នូវសារៈមន្ទីរ តម្កល់វត្ថុបុរាណសរុបប្រមាណ ២៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។

លោក​ អភិបាលរងបន្តថា ដោយឃើញពីភាពសម្បូរបែប ទាំងការរស់នៅ បណ្តុំអាជីវកម្មខ្មែរ បរទេស សាលារៀន និងវត្តអារាម រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការរបស់ GIZ និងប្រតិបត្តិករទេសចរណ៍ អាជីវករ បានសម្រេចបង្កើត គម្រោងសហគមន៍ភូមិវត្តបូព៌ថ្មីនេះឡើង ដោយជ្រើសយកកំណាត់ផ្លូវលេខ ២៦ សម្រាប់ជាគម្រោងសាកល្បង ដែលផ្តោតសំខាន់លើបរិស្ថានបៃតង សុខសុវត្ថិភាព និងមិនឱ្យមានការរំខានដោយសំឡេង ជាពិសេសត្រូវ រក្សាឱ្យបាននូវតម្លៃវប្បធម៌ និងប្រពៃណីដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា ក៏ដូចជាមកស្នាក់នៅក្នុងខេត្តសៀមរាប។

លោក យុន លីនណេ បន្តថា ក្នុងក្របខ័ណ្ខលើកកម្ពស់វិស័យទេសចរណ៍ ខេត្តសៀមរាបបាននឹងកំពុងពង្រឹងនិងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភ័ណភាពក្រុង និងតំបន់ក្នុងក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព លើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានជម្រុញខេត្តសៀមរាបឱ្យក្លាយជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ ក៏ដូចជាសម្រាប់ជាតិទាំងមូល។

ជាមួយគម្រោងថ្មីនេះ អាជីវករនៅតាមបណ្តោផ្លូវលេខ២៦ ក្នុងភូមិវត្តបូព៌នេះ បានលើឡើងថា ពួកគាត់សប្បាយរីករាយ និងចង់បានការរៀបចំបែបនេះ។ អ្នកស្រីមួង ទេវី ម្ចាស់ភោជនីយដ្ឋាននៅតាមផ្លូវ២៦នេះដែរ ក៏បានលើកឡើងដែរថា អ្នកស្រីមានការសប្បាយចិត្តមែនទែននៅពេលដែលផ្លូវលេខ២៦នេះ មានសភាពល្អស្អាតបែបនេះ ។ អ្នកស្រីថា “នេះជាទី១ហើយនៅសៀមរាប។ វាមានការផ្លាស់ប្តូរច្រើនហើយស្អាតជាងគេ” ៕

អត្ថបទដែលជាប់ទាក់ទង