**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

អតីតអ្នកគាំទ្របក្សប្រឆាំង ១៤៦នាក់ ស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ស្រុកឱរ៉ាល់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ១៤៦នាក់ (ស្ត្រី៦២នាក់) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឱរ៉ាល់។

មានមតិសំណេះសំណាល ឯកឧត្តមប្រធាន បានថ្លែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការចូលរួមដោយស្ម័គ្រចិត្តរបស់បងប្អូនទាំង១៤៦រូប ក្នុងនោះមានស្ត្រី៦២រូប ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមប្រធាន បានចែករំលែកនូវទស្សនៈនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនជាសមាជិកថ្មី ព្រមទាំងសមិទ្ធផល និងការអភិវឌ្ឍនានារបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានគូសរំលឹកនិងចែករំលែកអំពីលទ្ធផលដ៏ត្រចះត្រចង់ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន នាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កន្លងទៅ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះយ៉ាងច្រើនលើសលុប ដែលនេះជាការសបញ្ជាក់ឱ្យឃើញពីជំនឿជឿជាក់ និងឆន្ទៈគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា លទ្ធផលល្អដែលសម្រេចបាននេះ កើតចេញពីកម្លាំងសាមគ្គីរបស់ក្រុមការងារគ្រប់លំដាប់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ទាំងអស់ ក្នុងនោះមានទាំងសមាជិកចាស់ និងសមាជិកថ្មី ដែលបានបង្កលក្ខណៈឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ការរីកចម្រើនជាលំដាប់ ក្រោមដំបូលនៃសន្តិភាព។

ឯកឧត្តមប្រធាន មានទស្សនៈថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រធាន បាននាំឱ្យយើងឈរជើងយ៉ាងរឹងមាំ ក្នុងដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមប្រធាន បានគូសបន្ថែមអំពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា គឺ “ការពង្រឹងអ្នកចាស់ និងបង្កើនអ្នកថ្មី”។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា សន្តិភាព និងការអភិវឌ្ឍ ជាចំណងមួយនៃកន្ទុយខ្សែពីរ ដែលពុំអាចកាត់ផ្តាច់ពីគ្នាបាន, សន្តិភាព និងស្ថិរភាពនយោបាយ ធ្វើឱ្យយើងធានាបានបរិយាកាសរួម សម្រាប់ការអភិវឌ្ឍ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានចែករំលែកខ្លះៗអំពីចក្ខុវិស័យរបស់កម្ពុជា ឆ្នាំ២០៣០, ឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាល កើតចេញពីការបោះឆ្នោត និងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវសម្រេចបានស្របតាមកម្មវិធីនយោបាយ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា គឺកម្ពុជាមានមហិច្ឆតាប្រែក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានគូសរំលឹកអំពីអត្ថប្រយោជន៍មហាសាលនៃការកសាងព្រែកជីកហ្វូណន-តេជោ សម្រាប់ការលើកកម្ពស់ឯករាជ្យភាពនៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផលចំណេញចំពោះសេដ្ឋកិច្ចកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង