**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំសិក្ខាសាលាស្តីពីតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងទំនាក់ទំនងជាមួយស្ថាប័នតុលាការ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពីតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌និងការទំនងទំនងជាមួយស្ថាប័នតុលាការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសហប្រធានគណៈអធិបតី។

អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលទទួលបានគោលការណ៍ឯកភាពពីឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមពីគ្រប់អង្គភាព និងស្ថាប័នពាក់ព័ន្ធនៅទូទាំងប្រទេស រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋានរាជធានី-ខេត្តទាំង២៥ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញានៃស្ថាប័នអយ្យការ ចៅក្រមនៃស្ថាប័នតុលាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ព្រមទាំងគណៈមេធាវី ដែលមានចំនួនសរុបប្រមាណ៦០០នាក់។

គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះ រួមមាន៖
ទី១. ផ្តល់ឱកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន៖ ព្រះរាជាអាជ្ញា ចៅក្រម មេធាវី និងមន្ត្រីនគរបាលយុត្តិធ៌ ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្តូរចំណេះដឹង និងបទ ពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឈានទៅដល់ការ ធ្វើកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ លើការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌសម្រាប់ពេលបច្ចុប្បន្ននិង អនាគត។

ទី២. ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការនីតិ វិធីនៃរឿងក្តីព្រហ្មទណ្ឌ ជាពិសេសក្នុងដំណាក់កាលនៃការបំពេញតួនាទីនិងភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

ទី៣. ពង្រឹងកិច្ចសហការឱ្យកាន់តែល្អប្រសើរឡើងរវាងមន្ត្រីនគរបាលយុត្តិធម៌ ជាមួយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងមេធាវី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ អនុវត្តច្បាប់ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។

រដ្ឋលេខាធិការ ឯកឧត្ដមកេង សុម៉ារិទ្ធ បានឱ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌ គឺជាតួអង្គគន្លឹះស្នូលក្នុងការបង្ក្រាបរាល់បទល្មើសដែលកើតមាន ដើម្បីធានាឱ្យបានថាប្រទេសកម្ពុជាត្រូវបានពង្រឹងសន្តិសុខ សុវត្ថិភាព មានសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ លោករដ្ឋលេខាធិការក៏បានលើកទឹកចិត្តដល់មន្ត្រីនគរបាលយុត្តិធម៌ឱ្យបន្តយកចិត្តទុកដាក់លើការងារនេះបន្ថែមទៀត ខណៈបទល្មើសមួយចំនួនកាន់តែមានភាពស្មុគស្មាញ។មន្ត្រីនគរបាលយុត្តិធម៌ ក៏ជាតួអង្គចូលរួមចំណែកលើកកម្ពស់ធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដរាបណាធនធានមនុស្សក្នុងវិស័យយុត្តិធម៌មានគុណភាពខ្ពស់ ការអនុវត្តការងារកាន់តែមានគុណភាពខ្ពស់ ការចាត់ការតាមនីតិវិធីកាន់តែមានប្រសិទ្ធភាពខ្ពស់ ច្បាស់លាស់ ត្រឹមត្រូវ នោះនឹងឈានដល់ការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

គួរជម្រាបថា អង្គសិក្ខាសាលាខាងលើនេះនឹងប្រមូលបានគោលគំនិតសំខាន់ៗ ចំណុចខ្វះខាត ការយល់ច្រឡំ និងសំណូមពរចាំបាច់នានា ដើម្បីជូនទៅក្រសួងយុត្តិធម៌ ស្ថាប័នតុលាការ និងអង្គភាពប្រតិបត្តិច្បាប់ពាក់ព័ន្ធជាមូលដ្ឋានក្នុងការពិនិត្យ ពិចារណា និងកែសម្រួលលើការអនុវត្តតួនាទីនិងភារកិច្ចរវាងមន្ត្រីនគរបាលយុត្តិធម៌ ជាមួយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងមេធាវី ក្នុងការអនុវត្តនីតិវិធីព្រហ្មទណ្ឌឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីបង្កើនការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាពីសាធារណជនទូទៅ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង