ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្ដម សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប សម្រាប់អាណត្តិទី២
ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្ដម សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប សម្រាប់អាណត្តិទី២ បន្តទៀត។
នៅក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា «តែងតាំងមុខតំណែងឯកឧត្តម សោម ពិសិដ្ឋ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលខេត្តកែប សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល»៕