**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញដាក់បិណ្ឌវេណទី៥ នៅវត្តសមាធិវិបស្សនាធុរៈ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទអញ្ជើញដាក់បិណ្ឌវេណទី៥ នៅវត្តសមាធិវិបស្សនាធុរៈ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរដែលបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយបាននាំគ្នាមកធ្វើបុណ្យភ្ជុំបិណ្ឌដាក់បិណ្ឌទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ហើយការប្រារព្ធពិធីបុណ្យដាក់បិណ្ឌនាឱកាសនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយទើបប្រជាពលរដ្ឋកម្ពុជា បានមកជួបជុំគ្នាធ្វើបុណ្យភ្ជុំបិណ្ឌនៅតាមទីវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជា ទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនារៀងៗខ្លួន ពិធីបុណ្យភ្ជុំបិណ្ឌប្រជាជនកម្ពុជា បានរៀបចំជារៀងរាល់ឆ្នាំគឺចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែធ្វើជាចង្ហាន់រាប់បាត វេប្រគេនព្រះសង្ឃ ទៅតាមទំនៀមទំលាប់ពីដូនតាយើងមក។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់ដើម្បីឧទ្ទិសកុសល្យ ផលបុណ្យជូនទៅដល់ជីដូន ជីតា និងញាតិកាទាំង៧សណ្តាន ដែលលោកបានចែកឋាន ទៅកាន់លោកខាងមុខ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ពិធីបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌនេះ ដែលប្រជាពលរដ្ឋខ្មែរយើងរៀបចំពិធី ដឹងគុណចំពោះបុគ្គល និងអ្នកមានគុណដែលបានចែកឋានទៅបាន ធ្វើឧបការៈដល់ខ្លួនពោល គឺអ្នកដែលកាន់ព្រះពុទ្ធសាសនា ប្រកាន់យកនូវគោលការណ៍ នៃការ ដឹងគុណ ហើយការដឹងគុណនេះទៀតសោត៍ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួននោះទេ គឺជាការដឹងគុណចំពោះអ្នកដទៃ ព្រឹទ្ធាចារ្យ បើមិនជាប់ជាញាតិរបស់ខ្លួន យ៉ាងណាក៏ដោយក៏សម្តែងនូវទឹកចិត្តដឹងគុណ កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីបុណ្យទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូតាធម៌នៅក្នុងចិត្តនោះទេគឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងអប់រំបង្រៀនដល់កូនចៅឱ្យដឹងអំពីកំណើតចេះគោរពដឹងគុណ និងមានកតញ្ញូតាធម៌ជូនចំពោះជីដូនជីតាចាស់ព្រឹទ្ធាចារ្យរបស់យើង។ យើងទាំងអស់គ្នាចូលរួមចំណែករក្សាវប្បធម៌ជាតិ ពិសេសគឺបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណសម្រាប់កូនចៅជំនាន់ក្រោយទៀត ដោយរក្សាតម្លៃដ៏ពិសិដ្ឋនៃកតញ្ញូតាធម៌ និងការតបស្នងសងគុណចំពោះអ្នកមានគុណរបស់យើងឱ្យបានគ្រប់គ្នា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធជិតឆ្ងាយអញ្ជើញចូលរួមកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះឱ្យបានគ្រប់គ្នាទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន នៅតាមទីវត្តអារាមនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏អញ្ជើញដឹកនាំមន្ត្រីរាជការ រាប់បាតកាន់បិណ្ឌវេណទី៥ នៅវត្តឧត្តមមុនីសាលព្រឹក្ស ប្រកបដោយបរិយាកាសរីករាយ និងទទួលយកផលបុណ្យតាមសុទ្ធារៀងៗខ្លួន។

ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏បាននាំយកអំណោយ និងបច្ច័យប្រគេនព្រះសង្ឃ មានដូចជា៖ ស្លាដក, អង្គរ ៥០គីឡូក្រាម, មី, ត្រីខកំប៉ុង, ទឹកត្រី, ទឹកស៊ីអ៉ីវ, ទឹកសុទ្ធ, ក្រណាត់សរជូនយាយជី តាជី និងចង្ហាន់រាប់បាតជូនជំពោះព្រះសង្ឃចំនួន ៣៩អង្គ ក្នុងមួយអង្គថវិកា ២០,០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង