**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

នាយឧត្តមសេនីយ៍ជាន់ខ្ពស់ភូមា ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ដែលចូលរួមរំលែកទុក្ខដល់រូបលោក និងប្រជាជនភូមា ដែលរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង មេដឹកនាំភូមា បានផ្ញើសារលិខិតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខដល់រូបលោក និងប្រជាជនភូមា ដែលរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាហ្គី។

តាមរយៈសារលិខិតរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង បានលើកឡើងដូច្នេះថា៖ «សម្តេច ជាទីគោរព!

ខ្ញុំសូមសម្តែងនូវអំណរអរគុណយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេច ដែលបានផ្ញើសាររំលែកទុក្ខ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជូនរូបខ្ញុំ និងប្រជាជនរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងភ្លៀងធ្លាក់ យ៉ាងខ្លាំងដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាហ្គី។

កាយវិការសម្រាលទុក្ខ និងគាំទ្ររបស់ សម្តេច ក្នុងអំឡុងពេលដ៏លំបាកនេះ គឺប្រកបដោយ អត្ថន័យយ៉ាងជ្រាលជ្រៅ និងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែងរបស់យើង ដោយ បង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា ឈរនៅក្បែរប្រទេសមីយ៉ាន់ម៉ា ទាំងក្នុងគ្រាលំបាក និងក្នុងគ្រាមាន វិបុលភាព។

សូម សម្តេច ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ពីខ្ញុំ» ៕

អត្ថបទដែលជាប់ទាក់ទង