**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

គម្រោង​រេដបូក​កែវសីមា​បាន​ជួយ​អភិវឌ្ឍ​ដល់​សហគមន៍​ក្នុង​ខេត្ត​មណ្ឌលគិរី តាម​រយៈ​ការ​ចូលរួម​ថែរក្សា ​និង​ការពារ​ធនធាន​ព្រៃឈើ​ ព្រមទាំងការជួយ​ដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ

​ភ្នំពេញ៖ ថ្លែង​ក្នុង​ឱកាស​ចូលរួម​បើក​យុទ្ធនាការ «ពន្លក​បៃតង» «ការអភិរក្សតំបន់ការពារ​ធម្មជាតិ ការអនុវត្ត​ប្រកប​ដោយ​ជោគជ័យ នូវ​គម្រោងកាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ និង​ការអនុវត្ត (REDD+) កែវសីមា» ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ ២០២៤ គម្រោង​រេដបូក​កែវសីមា​ ទទួល​បានឥណទាន​កាបូន​សរុប​ចំនួន​ប្រហែល ១៩ លាន ឥណទាន​កាបូន សម្រាប់​លក់​នៅក្នុងទីផ្សារ​កាបូន​ស្ម័គ្រចិត្ត។

ថវិកា​ដែល​ទទួល​បានមកពីការលក់​ឥណទានកាបូន​នេះ ត្រូវបានយកទៅប្រើប្រាស់​លើ​ការងារ​បណ្តុះបណ្តាល​មន្ត្រី​​ឧទ្យានុរក្ស ការងារអភិរក្ស និងគ្រប់គ្រង​ព្រៃឈើនិងសត្វព្រៃ និង​លើក​កម្ពស់​ជីវភាព​សហគមន៍។

ឯកឧត្តម ជួប ប៉ារីស៍ ​បានបញ្ជាក់ថា ថវិកា​មួយចំណែកធំត្រូវបានបែងចែកដល់សហគមន៍ក្នុង​ភូមិ​ទាំង២០ សម្រាប់​​អភិវឌ្ឍន៍​សហគមន៍ និង​លើក​ស្ទួយជីវភាព​រស់នៅ​សហគមន៍ តាម​រយៈ​ជម្រើស​អាទិភាព​របស់​សហគមន៍​ដូចជា ប្រព័ន្ធ​ទឹក​ស្អាត អណ្តូង​ស្នប់ គ្លីនិក​ចល័ត ជួសជុល​ផ្លូវក្នុងភូមិ សាងសង់​ស្ពាន ដាក់លូ​កាត់​ផ្លូវ រោង​ប្រជុំ​សហគមន៍ សាងសង់​បង្គន់ ផ្តល់សម្ភារសិក្សា ជួសជុល​សាលារៀន ទុន​ថវិកា​សម្រាប់​ក្រុម​សន្សំ ពូជ​សត្វ គោ​មាន់ ឧបករណ៍ កសិកម្ម មួយ ចំនួន និងអាហារ ពេលព្រឹកដល់សិស្ស​ជា​ដើម។

ឯកឧត្តម ជួប ប៉ារីស៍​​ បាន​អះអាង​ថា ការអនុវត្តប្រកបដោយ​ជោគជ័យ​នូវគម្រោងកាត់បន្ថយឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការអនុវត្ត (REDD+) កែវសីមា» បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការ​គ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ ក៏ដូចជាការលើក​កម្ពស់ជីវភាព​សហគមន៍​តាមតំបន់ការពារ​ធម្មជាតិ ព្រមជាមួយការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។

គម្រោង​រេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជា​កម្មវិធី​ជាតិកាត់បន្ថយ​ការបំភាយឧស័្មនផ្ទះកញ្ចក់ ពីការបាត់បង់និងរេចរឹលព្រៃឈើ។

រេដបូក​មានគោលបំណង​ធំៗ​ពីរគឺ ការពារព្រៃឈើ​ឱ្យបានគង់វង្ស​សម្រាប់​ជាប្រយោជន៍ជាតិ និង​ការ​ចូលរួម​កាត់​បន្ថយការប្រែប្រួល​អាកាសធាតុ​សកល​ក្នុង​អនុសញ្ញាក្របខ័ណ្ឌ​សហប្រជាតិស្តីពី​ការប្រែប្រួល​អាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារ​ក្នុងប្រព័ន្ធ​អេកូឡូស៊ី ព្រៃឈើនៅមានមុខងារ​ដ៏សំខាន់​មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះ​កញ្ចក់) ពី​បរិយាកាស ដែលមុខងារនេះ​ដើរតួនាទីសំខាន់ក្នុងការកាត់​បន្ថយឧស័្មនផ្ទះកញ្ចក់​សកល​។

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បាន​ធ្វើ​ការ​សហការជាមួយក្រសួងបរិស្ថាន អនុវត្ត​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​បណ្តាល​មកពីការបាត់បង់និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

មន្រ្តី​តំណាង​អង្គការ WCS បាន​គូស​បញ្ជាក់​ថា ​សហគមន៍ចំនួន ២០ភូមិ បានទទួលមូលធិនិ​ពី​គម្រោង​រេដបូក​តាមរយៈយន្តការ «ថវិកា​រេដបូក​សម្រាប់​សហគមន៍» ដែល​ជា​ការ​បែងចែក​ផល​ប្រយោជន៍​ពី​ប្រាក់ចំណូល​ពីការ​លក់​នូវ​ឥណទាន​កាបូន។ រហូត​មកដល់​ពេលបច្ចុប្បន្ននេះ សហគមន៍​ទទួល​បាន​ថវិកា​ដោយ​ផ្ទាល់​ពី​គម្រោងរេដបូក​កែវសីមា​ប្រហែលជិត ២​ លាន​ដុល្លារ​អាមេរិក។

ថ្លែង​បើកយុទ្ធនាការ​ផ្សព្វផ្សាយ«ពន្លកបៃតង» គម្រោងរេដបូក កែវសីមា ដោយ​មានការចូលរួម​ពី​លោក ងិន សុវិមាន អភិបាលរង​ខេត្តមណ្ឌលគីរី លោក នេត្រ វិបុល នាយករង​អង្គការ WCS មន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មានជាតិ​ចម្រះ​ស្ថាប័ន នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងឱ្យដឹង​ថា ការបើកយុទ្ធនាការផ្សព្វផ្សាយ «ពន្លក​បៃតង» គម្រោង​រេដ​បូក កែវសីមា​ជាមួយ​អ្នកសារព័ត៌មាន​ជាតិ​ចំនួន ២៥ ស្ថាប័ន ដើម្បី​បង្ហាញ​​ពី​កិច្ចខិត​ខំ​ប្រឹងប្រែង​របស់រ​កម្ពុជា ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ព្រៃឈើ ក៏ដូចជា​ការ​លើក​កម្ពស់​ជីវភាព​សហគមន៍ តាម​តំបន់ការពារធម្មជាតិ ព្រម​ជាមួយ​ការដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​។

កម្ពុជាប្តេជ្ញាយ៉ាងមោះមុតក្នុងការឆ្ពោះទៅរកអនាគតដែលអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។

តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តរបន្ទាប់ រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​បរិស្ថាន​កំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ​ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ ហើយ​គោលដៅចុងក្រោយរបស់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន គឺប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន ដែលមានគម្របព្រៃឈើ ៦0 ភាគរយ នៅឆ្នាំ ២០៥០។

នៅក្នុងឱកាសផ្សព្វផ្សាយពន្លកបៃតង ក៏​មាន​ការ​ប្រកគល់កូនត្នោតចំនួន ៣០០ ដើម ជូន​អាជ្ញាធរ​ស្រុក​កែវសីមា ដាំ​តាម​ភូមិសាស្រ្ត​ជាប់​ព្រំដែន កម្ពុជា វៀតណាម ដើម្បីបង្កើន​គម្រប​បៃតង ដើម្បី​ជួយ​បង្កើន​ជីវភាព​របស់​ប្រជាពលរដ្ឋ និជួយការពារធនធានធម្មជាតិ និងអត្តសញ្ញាណ​វប្បធម៌​របស់​កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង