**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ

មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការបណ្តុះផ្នត់គំនិតឱ្យប្រជាសហគមន៍ ក្នុងតំបន់ការពារធនធានធម្មជាតិចេះបណ្តុះកូនឈើយកទៅដាំដោយផ្ទាល់ដៃ គាត់នឹងចូលរួមការពារ ហើយមិនកាប់ដើមឈើនោះទេ

ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការបណ្តុះផ្នត់គំនិតឱ្យប្រជាសហគមន៍ដែលនៅក្នុងតំបន់ការពារធនធានធម្មជាតិ ឱ្យចេះបណ្តុះកូនឈើ ដើម្បីនាំយកទៅដាំដោយផ្ទាល់ដៃ នឹងធ្វើឱ្យពួកគាត់ស្រឡាញ់ព្រៃឈើហើយមិនអាចទៅកាប់ដើមឈើដែលដាំដោយផ្ទាល់ដៃនោះទេ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន គ្រាបំពេញទស្សនកិច្ចនៅថ្នាល់បណ្តុះកូនឈើរបស់សហគមន៍ពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដម ខ្វៃ អាទិត្យា បានឱ្យដឹងថា ការផ្តល់ឱកាសដល់ប្រជាសហគមន៍ រួមគ្នាបណ្តុះកូនឈើនេះ គឺបានបានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ តាមរយៈអត្ថប្រយោជន៍ជាច្រើនៃសម្បូរបែបនេះនៃព្រៃឈើ ជាពិសេសពួកគាត់អាចទាញប្រយោជន៍ពីធនធានធម្មជាតិ តាមរយៈទេសចរណ៍ធម្មជាតិ។

ឯកឧត្ដមបន្តថា ក្រសួងបរិស្ថាន រួមជាមួយអង្គការ WCS បានប្រឹងប្រែងបណ្តុះផ្នត់គំនិត ពន្លងបៃតងជាមួយសហគមន៍។ តាមរយៈការខិតខំបណ្តុះផ្នត់គំនិតបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋបានបណ្តុះកូនឈើដោយខ្លួនឯង ហើយយកទៅដាំដោយផ្ទាល់ដៃ ដូច្នេះ សង្ឃឹមថាពួកគាត់នឹងមិនចូលព្រៃ ដើម្បីកាប់ឈើបន្តទៀតនោះទេ ត្រង់ចំណុចនេះ គឺជាជម្រើសថ្មី ដើម្បីថែរក្សាការពារព្រៃឈើឱ្យនៅគង់វង្សផងដែរ។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ជាមួយនឹងការពន្យល់ អប់រំ និងបណ្តុះគំនិតឱ្យស្រឡាញ់ព្រៃឈើ ជាពិសេសការរៀបចំផ្នត់គំនិតឱ្យចេះបណ្តុះកូនឈើដើម្បីទៅដាំនឹងធ្វើឱ្យពួកគាត់ទទួលបានចំណូលបន្ថែមពីកូនឈើ ព្រមទាំងតាមរយៈទេសចរណ៍ធម្មជាតិ, ការជាមគ្គុទេសក៏ចរណ៍ ដាំបន្ថែមធម្មជាតិ ចិញ្ចឹមសត្វ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់របស់ពួកគាត់ជាដើម។

ឯកឧត្ដម ខ្វៃ អាទិត្យា បានបន្ថែមថា ក្រសួងបរិស្ថានបានរៀបចំថ្នាលបណ្ដុះកូនឈើប្រចាំតំបន់ចំនួន៥ខេត្ត មានដូចជា៖ ខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរី ដើម្បីជំរុញការដាំដុះដើមឈើឱ្យបានច្រើន គ្រាដែលក្នុងផែនការគ្រោងដាំស្តារព្រៃឈើឡើងវិញឱ្យបាន៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។

បើតាមការឱ្យដឹងរបស់លោក នេត្រ វិបុល អនុប្រធានអង្គការ WCS បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៤ កូនឈើចម្រុះ១៦ប្រភេទប្រមាណជាង ១០ម៉ឺនដើម ត្រូវបានរៀបចំសម្រាប់ដាំលើផ្ទៃដីព្រៃដែលរេចរឹលក្នុងដែនជម្រកសត្វព្រៃកែវសីមា និងចែកចាយទៅតាមស្ថាប័នរដ្ឋនិងប្រជាពលរដ្ឋដើម្បីដាំនៅទីសាធារណៈនានា។ កូនឈើប្រមាណ ៦៧,០០០ដើម ត្រូវបានដាំរួចរាល់លើផ្ទៃដីសរុបប្រមាណជាង១៣០ហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ប្រជាសហគមន៍ប្រមាណ៨០០នាក់ បានចូលរួមក្នុងការដាំកូនឈើទាំងនេះ។

សូមបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន កំពុងអនុវត្តគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា និងសម្របសម្រួលកៀរគរថវិកាសម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាពីម្ចាស់ជំនួយដូចជា USAID AFD USFWS CAMPAS UNDP MRLG និងថវិកាគម្រោងរេដបូកកែវសីមា។ គម្រោងផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ការពង្រឹងសមត្ថភាពក្នុងការអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍ ការលើកកម្ពស់ជីវភាពរបស់សហគមន៍ និងការតាមដានជីវៈចម្រុះ៕

អត្ថបទដែលជាប់ទាក់ទង